(អាមេរិក)៖ បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Apple បានអះអាងថា នាងត្រូវបានបណ្ដេញចេញពីការងារបន្ទាប់ពីនាងបានចូលរួមនៅក្នុង សកម្មភាព មួយដែលត្រូវបានហៅថា «ការយាយី និងការរើសអើង»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។
លោកស្រី Janneke Parrish ប្រធានគ្រប់គ្រង់កម្មវិធីរបស់ Apple បាននិយាយថា ក្រុមហ៊ុនផលិត iPhone មួយនេះបានជូនដំណឹង ដល់ លោកស្រីកាលពីថ្ងៃសហ្បត្តិ៍ថា លោកស្រីត្រូវបានបញ្ឈប់ពីការងារ និងកំពុងត្រូវបាននិងស្ថិតក្រោមការស៊ើបអង្កេតជុំវិញការលេចធ្លាយ ឯកសារ ក្រុមហ៊ុនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែលោកស្រីបានថ្លែងប្រាប់សារព័ត៌មាន New York Times ថាលោកស្រីមិនបានធ្វើរឿងទាំងនោះទេ។
លោកស្រី Parrish បានជឿជាក់ថា លោកស្រីត្រូវបានក្រុមហ៊ុន Apple បណ្ដេញចេញពីការងារដោយសារតែលោកស្រីបានចូលរួមក្នុងសកម្ម «ការយាយី និងការរើសអើង» នៅកន្លែងធ្វើការ ពោលគឺមិនមែនដោយសារតែការបែកធ្លាយឯកសារក្រុមហ៊ុននោះទេ ហើយនេះគ្រាន់តែជា ហេតុផលមួយដែល Apple លើកឡើងដើម្បីបញ្ឈប់លោកស្រីប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា «ចំពោះខ្ញុំ ពិតណាស់នេះហាក់ដូចជាការសងសឹកយ៉ាងច្បាស់ ដែលខ្ញុំកំពុងនិយាយអំពីការរំលោភបំពានដែលបានកើតឡើងចំពោះនិយោជករបស់ខ្ញុំ»។
ប្រធានគ្រប់គ្រង់កម្មវិធីរបស់ Apple រូបនេះបានបញ្ជាក់ថា លោកស្រីគឺគោរពទៅតាមច្បាប់ និងគោលការណ៍របស់ក្រុមហ៊ុន Apple និងមិនចែករំលែកព័ត៌មាន ឬឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុនទៅកាន់ នរណាម្នាក់ឡើយ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Amazon បានដោះស្រាយបញ្ហាពាក្យបណ្ដឹងបណ្ដេញបុគ្គលិកចេញពីការងារដើម្បីសងសឹង បន្ទាប់ពី បុគ្គលិកទាំងពីរនាក់នោះបានចូលរួមក្នុងសកម្មភាពរិះគន់លក្ខខណ្ឌការងារ៕