(ភ្នំពេញ)៖ ចាប់ពីពេលនេះទៅសហគ្រិន ឬអតិថិជនដែលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬ មិនមានទ្រព្យធានាលែងជាបញ្ហាទៀតហើយ ដោយលោកអ្នកអាចខ្ចីប្រាក់ពីធនាគារអេស៊ីលីដាបាន ដើម្បីយកទៅស្ដារ ឬពង្រីកអាជីវកម្មរបស់ខ្លួនទៅតាមតម្រូវការ។

បើតាមលោក សឹង ភន ជានាយកប្រតិបត្តិឥណទានធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ធនាគារអេស៊ីលីដា បានបង្កើតនូវប្រភេទឥណទានមួយចំនួន សម្រាប់សហគ្រិន ប្រើប្រាស់ប្រាក់កម្ចីដែលមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬ មិនមានទ្រព្យធានា ក្នុងនោះរួមមាន៖

*កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ២ ៥០០(ពីរពាន់ប្រាំរយ)ដុល្លារ សម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី។

*កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ៥ ០០០(ប្រាំពាន់)ដុល្លារ សម្រាប់មន្ត្រីរាជ្យការដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី។
*កម្ចីដើម្បីប្រើប្រាស់តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំរហូតដល់ ៤០ ០០០(បួនម៉ឺន)ដុល្លារ។

*កម្ចីអាជីវកម្ម ដែលមានទំហំរហូតដល់ ៥០០ ០០០(ប្រាំរយពាន់)ដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និង មធ្យម និង ទំហំរហូតដល់ ១ ០០០ ០០០ (មួយលាន) ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia «CGCC»)៕