(អាមេរិក)៖ ថ្មីៗនេះ សហភាពអ៊ឺរ៉ុប (EU) បានគ្រោងបង្កើតឆ្នាំងសាកថ្មមួយដែលអាចប្រើបានគ្រប់ឧបករណ៍អេឡិចត្រូនិក ប៉ុន្តែគម្រោងនេះមួយនេះ ត្រូវបានក្រុមហ៊ុន Apple លើកឡើងថា វាជាសកម្មភាពរារាំងការច្នៃប្រឌិត ជាពិសេសគឺសម្រាប់ក្រុមហ៊ុន Apple ផ្ទាល់តែម្ដង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា EU បានសេចក្ដីថ្លែងការមួយដើម្បី ឆ្លើយតប និងចង្អុលបង្ហាញទៅកាន់ Apple វិញថាវាគឺជាផែនការមួយដែលធ្វើឡើងសម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ ហើយវាមិន បានរារាំងការច្នៃប្រឌិតថ្មី ឬការអភវិឌ្ឍន៍ថ្មីឡើយ។

កាលពីអំឡុងខែកញ្ញា EU បានលើកឡើងថា ខ្លួនបាននិងកំពុងពិចារណាឡើងវិញ ទៅលើផែនការបង្កើត ឬផលិតឧបករណ៍សាកថ្ម ដែលមានស្ដង់ដារ ពោលគឺឧបករណ៍សាកថ្មមួយគឺអាចសាកថ្មបានគ្រប់គ្រឿងអេឡិចត្រូនិកទាំងអស់។

ការស្នើឡើងនូវច្បាប់ថ្មីនេះគឺក្នុងគោលបំណងកាត់បន្ថយកាកសំណល់ និងធ្វើឱ្យជីវិតរស់នៅរបស់អ្នកប្រើប្រាស់កាន់តែងាយស្រួល ប៉ុន្តែវាបាន ជះ ឥទ្ធិពលដល់ក្រុមហ៊ុន Apple ដែលមានឧបករណ៍សាកថ្មសម្រាប់តែឧបករណ៍របស់ខ្លួន (Lightning) តែអាចជាដំណឹងល្អសម្រាប់ Samsung និង Huawei ដែលជាគូប្រជែងធំរបស់ Apple វិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពអ៊ឺរ៉ុបបានឱ្យដឹងថា «មានអ្នកប្រើប្រាស់នៅអឺរ៉ុបជាច្រើនមានការអាក់អន់ចិត្តជាមួយនឹងឧបករណ៍ សាកថ្ម របស់ ពួកគេ ព្រោះតែវាមិនអាចសាកបានច្រើនឧបករណ៍។ យើងបានផ្ដល់ពេលវេលាជាច្រើនមកហើយដែរសម្រាប់ឱ្យក្រុមហ៊ុនទាំងនោះស្វែងរក ដំណោះស្រាយ ហើយឥឡូវនេះវាដល់ពេលដែលយើងត្រូវអនុវត្តនីតិប្បញ្ញត្តិ។

សហភាពអ៊ឺរ៉ុបបានបញ្ជាក់ថា ពលរដ្ឋអឺរ៉ុបមានឧបករណ៍សាកថ្ម យ៉ាងតិច ៣នៅក្នុងដៃរបស់ពួកគេ ប៉ុន្តែពួកគេគឺអាចប្រើបានតែប្រមាណ ៣៨ភាគរយ នៃឧបករណ៍សាកថ្មដែលមានប៉ុណ្ណោះ ខណៈដែលការចំណាយប្រចាំឆ្នាំទៅលើការទិញឧបករណ៍សាកថ្មមានរហូតដល់ ២,៨លាន ដុល្លារអាមេរិក៕