(លីវើភូល)៖ គ្រូបង្វឹកក្លិប Everton ផ្នែកនារី លោក Willie Kirk បានលាឈប់ពីតួនាទីហើយ ជាមួយនឹងក្រុមកំពុងឈរនៅលំដាប់ទី៨ បន្ទាប់ពីការចាប់ផ្តើមមិនល្អ ក្នុងរដូវកាលនេះ, នេះបើតាមការបញ្ជាក់ពីក្លិប លេងនៅលីគ Women's Super League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

Kirk, ដែលកាលពីមុន ជាជំនួយការគ្រូបង្វឹក របស់ក្លិប Manchester United Women នោះ, បានចូលរួមជាមួយក្លិប Everton កាលពីខែធ្នូ ឆ្នាំ២០១៨ និងបានដឹកនាំក្លិប ទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំ២០២០។

រដូវកាលនេះ, Everton ផ្នែកនារី បានទទួលការចាញ់យ៉ាងច្រើន ក្រោមថ្វីជើងក្រុម Manchester City, Chelsea និងក្រុម Arsenal ខណៈក្រុម City ក៏បានយកឈ្នះលើពួកគេ ក្នុងលទ្ធផល៥-១ ក្នុងការប្រកួតបើកឆាកលីគ Women's League Cup, ដែលជាការទទួលបន្ទុកដឹកនាំប្រកួតចុងក្រោយ របស់លោក Kirk។

ក្លិប បានលើកឡើងថា ពួកគេរំពឹងថា នឹងមានអ្នកចាត់ការថ្មី មកដឹកនាំ មុនការប្រកួតបន្ទាប់របស់ពួកគេ ដែលត្រូវប៉ះជាមួយក្រុម Leicester City នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ៕