(ភ្នំពេញ)៖ អំឡុងពេលនេះសិស្សានុសិស្សថ្នាក់ទី១២ គឺកំពុងខិតខំសិក្សាយ៉ាងពេញទំហឹងដើម្បីត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប ដែលគ្រោងនឹងប្រឡងនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១។

ទន្ទឹមនឹងពេលនេះផងដែរក៏មានសិស្សានុសិស្សថ្នាក់ទី១២ភាគច្រើន ឆ្លៀតពេលវេលាក្នុងការ ស្វែងយល់ពីជំនាញ និង សាកលវិទ្យាល័យ ដើម្បីត្រៀមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនិងអភិវឌ្ឍខ្លួនអោយមានជំនាញ ឬអាជីពពិតប្រាកដបន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ពួកគេ។

មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសសិក្សាជំនាញរឺវិជ្ជាជីវៈណាមួយសិស្សនិស្សិតគួរតែសាកល្បងក្រឡេកមើលពីតម្រូវការធនធានមនុស្ស នៅកម្ពុជាជាមុនសិន។

សព្វថ្ងៃនេះកម្ពុជាយើង ជាប្រទេសមួយដែលកំពុងតែអភិវឌ្ឍយ៉ាងខ្លាំងទៅ លើគ្រប់វិស័យដោយយើងសង្កេតឃើញថាកំណើននៃអ្នកវិនិយោគមានការកើនឡើងជាលំដាប់ពីក្រៅប្រទេសនិងក្នុងប្រទេស។ មិនថាឡើយពាណិជ្ជកម្ម ក្រុមហ៊ុន ឬអាជីវកម្មកំរិតណាមួយនោះទេ សុទ្ធតែមានតម្រូវការធនធានមនុស្សដែលមានជំនាញនិងវិជ្ជាជីវៈផ្នែកគណនេយ្យនិងហិរញ្ញវត្ថុជាចាំបាច់។

ស្របពេលជាមួយនឹងតម្រូវការខ្ពស់ក្នុងទីផ្សារការងារ សម្រាប់ជំនាញវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ វិទ្យាស្ថានខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិដំបូងគេ និងតែមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោចសំខាន់លើគុណភាព និងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ (កត្តិយស) ដែល មានការទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា។

លើសពីនោះ ក៏រួមបញ្ចូលជាមួយសញ្ញាបត្រអ្នកបច្ចេកទេសផ្នែកគណនេយ្យ Certified Accounting Technician (CAT) ដែលទទួលស្គាល់ដោយស្ថាប័នអ្នកជំនាញផ្នែកគណនេយ្យ Association of Chartered Certified Accountants (ACCA) ធំជាងគេ មានទីតាំងនៅក្នុងចក្រភពអង់គ្លេស និងមានការទទួលស្គាល់ពី ១៨៣ ប្រទេសនៅលើពិភពលោកផងដែរ។ ដូចនេះនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានខេមអេដនឹងទទួលបានសញ្ញាបត្រ២ក្នុងពេលតែមួយ។

ម្យ៉ាងវិញទៀតវិទ្យាស្ថានខេមអេដ ក៏មានការទទួលស្គាល់គុណភាពអប់រំយ៉ាងទូលំទូលាយ ពីស្ថាប័នអន្តរជាតិធំៗ មានដូចជា៖ ស្ថាប័នជំនាញអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក ការទទួលស្គាល់ផ្នែកការគ្រប់គ្រងកម្រិតស្ដង់ដារ ISO 9001:2015 និងស្ថាប័នធានាគុណភាពអប់រំនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN-QA) នៅថៃ។

ជាងនេះទៅទៀត វិទ្យាស្ថានខេមអេដ គឺជាសមាជិកបណ្តាញនៃ Institute of Strategy and Competitiveness នៃ Harvard Business School និង ជាសមាជិកនៃ ACBSP (Accreditation Council for Business Schools & Programs) នៅសហរដ្ឋអាមេរិកផងដែរ។

ថ្មីៗនេះផងដែរ វិទ្យាស្ថានទើបតែទទួលបានការទទួលស្គាល់គុណភាពអប់រំ ក្នុងចំណាត់ថ្នាក់ផ្កាយប្រាំ លើគុណភាពនៃការបង្រៀន តាមរយះប្រព័ន្ធ QS Stars នៃចក្រភពអង់គ្លេស ដោយហេតុថា សាស្រ្តាចារ្យនៃវិទ្យាស្ថានខេមអេដគឺសុទ្ធតែជាអ្នកដែលមានជំនាញឯកទេសខ្ពស់ក្នុងការបង្រៀន ក៏ដូចជាបទពិសោធន៍ការងារក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ជាមួយស្ថាប័នជាតិ និងអន្តរជាតិរួមជាមួយការទទួលស្គាល់ជាអន្តរជាតិផងដែរ។

វិទ្យាស្ថានខេមអេដ ក៏បានផ្តល់នូវការគាំទ្រផ្តល់ការប្រឹក្សា និងស្វែងរកការងារជូនដល់និស្សិត ដោយផ្សារភ្ជាប់ពួកគេជាមួយនឹងក្រុមហ៊ុន ដែលឈានមុខទាំងជាតិ និង អន្តរជាតិ។ និស្សិតនៃវិទ្យាស្ថានខេមអេដជាច្រើន កំពុងមានតម្រូវការខ្ពស់នេះ ក៏ព្រោះតែជំនាញវិជ្ជាជីវៈ ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុដោយបូករួមជាមួយការទទួលស្គាល់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។

ជាក់ស្តែង ៩០% នៃនិស្សិតខេមអេដដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៩ មានការងារធ្វើតែក្នុងរយៈពេល ៣ខែក្រោយបញ្ចប់ការសិក្សាប៉ុណ្ណោះ។ កក្តាទាំងនេះ ដែលជំរុញឲ្យសិស្សនិស្សិតជាច្រើនបានសម្រេចចិត្តជ្រើសរើស វិទ្យាស្ថានខេមអេដ សម្រាប់បន្តការសិក្សានៅឧត្តមសិក្សា លើជំនាញវិជ្ជាជីវៈគណនេយ្យនិងហិរញ្ញវត្ថុប្រសិនបើប្អូនៗសិស្សានុសិស្ស ក៏ដូចជានិស្សិត ដែល មានចំណាប់អារម្មណ៍ ចង់ចុះឈ្មោះសិក្សា សូមដាក់ពាក្យសិក្សា
នៅវិទ្យាស្ថានខេមអេដ ឥឡូវនេះតាមរយៈ https://web.cam-ed.com/beta/ba-register ជាមួយឱកាសអាហារូបករណ៍ជាច្រើនពីលោកនាយកវិទ្យាស្ថានខេមអេដ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់វិទ្យាស្ថានខេមអេដ៖ www.cam-ed.com ។ លោកអ្នកក៏អាច ទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិច [email protected] ឬលេខទូរស័ព្ទ៖ 023 986 523 / 012 618 988៕