(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Newcastle United បានបរាជ័យ ១ប្រកួតដំបូងរបស់ខ្លួននៅពេលប្រកួតចាញ់ Tottenham Hotspur ៣-២ ក្រោយក្លិបលក់ទៅឲ្យភាគហ៊ុនអារ៉ាប៊ីសាអូឌីតកាលពីដើមខែតុលា ឆ្នាំ២០២១។

ដូចគ្នានោះដែរ លោក Steve Bruce ដែលបានដឹកនាំការប្រកួតលើកទី១០០០ របស់ខ្លួនក្នុងនាមជាគ្រូបង្វឹកនោះ ក៏មានសម្ពាធរឹតតែខ្លាំងឡើងផងដែរ ដ្បិតចង់បន្តដឹកនាំក្លិបសារិកាព្រៃនេះដដែល បើទោះបីជាប្តូរម្ចាស់ផ្ទះនោះ ដែលព្យាយាមរកជ័យជម្នះឲ្យបានក្នុងប្រកួតទី៨ នៅ Premier League រដូវកាលនេះ គ្រាដែល Spurs រកបាន ២គ្រាប់ត្រឹមតែ ៥នាទីប៉ុណ្ណោះ។

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane រកបាន ១គ្រាប់ផងដែរក្នុងចំណោម ៣គ្រាប់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងជាគ្រាប់ដំបូងនារដូវកាលនេះផងដែរ និងជួយក្រុមឈ្នះ ២ប្រកួតជាប់ៗគ្នាចុងក្រោយនេះ ក្រោយពេលឈ្នះ Aston Villa ២-១ មុនសម្រាកទៅលេងឲ្យជម្រើសជាតិក្នុងជម្រុះ World Cup 2022 ដែរ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ ការប្រកួតក៏ត្រូវបានពន្យារពេលរយៈពេលខ្លីផងដែរ នៅពេលអ្នកគាំទ្រម្នាក់មានបញ្ហាសុខភាពដែលត្រូវការសង្រ្គោះបន្ទាន់ថែមទៀតផង៕