(ភ្នំពេញ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៉ីល នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ បានប្រគល់រង្វាន់ ម៉ូតូ Honda Dream ០១គ្រឿងបន្ថែមទៀតដល់អ្នកឈ្នះរង្វាន់ នៅខេត្តកណ្តាល។ អតិថិជនមានសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream ពីមីស៉ីល មានឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
នៅខែនេះ បន្ទាប់ពីច្រូតស្រូវរួច គាត់បានឆ្លៀតធ្វើការសំណង់ខ្លះៗ នៅក្នុងភូមិ។ ហើយថ្ងៃដែលត្រូវរង្វាន់នោះ ជាពេលដែលគាត់ត្រឡប់ពីការងារសំណង់វិញ រៀងអស់កម្លាំងបន្តិច គាត់បានប្រើប្អូនទៅទិញភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ០១កំប៉ុងមកហូប។
ពេលគាស់មកក៏ត្រូវបាន ០១កំប៉ុងទៀត គាត់ក៏យកទៅដូរស្រាប់តែគាស់កំប៉ុងទី២នេះ មកឃើញរូបម៉ូតូតែម្តង។ គាត់រំភើបចិត្តយ៉ាងខ្លាំង ក៏រត់ទៅប្រាប់អ្នកលក់វិញថា គាត់ត្រូវរង្វាន់ម៉ូតូ ០១គ្រឿងហើយ រួចអ្នកលក់មីស៉ីលក៏បានជួយទាក់ទងទៅក្រុមហ៊ុន ដើម្បីបើករង្វាន់តែម្តង។
ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីមខាងលើនេះ ក៏ទទួលបានកាដូ លើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៉ីលចំនួន ៥០កេសផងដែរ នោះគឺលោកស្រី ងន សារីម អាយុ៤០ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៉ីល លោក ម៉ី ដារ៉ា បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូនៅថ្ងៃនេះ ហើយលោកបានបន្ថែមថា មីស៉ីលពិតជាមានរង្វាន់ច្រើនដូចដែលល្បីប្រាកដមែន ហើយក្រុមហ៊ុនក៏បន្តរកឃើញអ្នកឈ្នះរង្វាន់ កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃផងដែរ។ លោកក៏សូមជូនពរឱ្យអតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។
ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាលុយសុទ្ធរហូតដល់៥០លានរៀល និង រង្វាន់ម៉ូតូដ៏ច្រើនសន្ធឹកសន្ធាប់៕