(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Alexandre Lacazette រកបានគ្រាប់តាមស្មើ ២-២ ឲ្យក្រុមកាំភ្លើងធំ Arsenal ពេលប៉ះ Crystal Palace បញ្ចប់សប្តាហ៍ទី៨ ជើងទី២ នៅ Premier League នៅរាត្រីឆ្លងចូលថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

Lacazette បានជួយ Arsenal យកបាន ១ពិន្ទុវិញនៅនាទី ៩០+៥ ដែលជាគ្រាប់ដំបូងរបស់គេនៅ Premier League នារដូវកាលឆ្នាំ២០២១-២០២២ នេះនៃការប្រកួតក្នុងទឹកដីកីឡដ្ឋាន Emirates នៅពេលដែល Crystal បានបើកការនាំមុខវិញក្នុងវគ្គទី២ ពីការធ្វើបានសម្រេចដោយកីឡាករ Cristian Benteke និង Edouard ក្រោយពេល Aubameyang រកគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះតាំងពីនាទីទី៨ ដើមវគ្គទី១ មក។

១ពិន្ទុទាំងត្រដាបត្រដួសនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Mikel Arteta ធ្វើដំណើរទៅកាន់លេខរៀងទី១២ ក្នុងតារាង Premier League ជាបណ្តោះអាសន្នវិញជាមួយនឹងកំណត់ត្រាលេង ៦ប្រកួតមិនដែលចាញ់ឡើយ គ្រាដែលគូប្រជែង Crystal Palace ឈរនៅលេខ១៤ ជាមួយនឹងលទ្ធផលស្មើ ៣ប្រកួតជាប់ៗគ្នា៕