(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនលើម៉្សៅសាប៊ូបោកសំលៀកបំពាក់ Ora ឥឡូវនេះ ទឹកលាងចាន Ora ថ្មី ដែលជាសមាជិកចុងក្រោយគេបង្អស់ ក្នុងជួរផលិតផល Ora ចាប់ផ្ដើមចរាចរនៅលើគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជាហើយ។

ទឹកលាងចាន Ora ត្រូវបានផ្សំឡើងពីរូបមន្តពិសេស ដែលមានសមត្ថភាពខ្ពស់ ក្នុងការជម្រះជាតិខ្លាញ់ ស្អាតភ្លឺចែងចាំង និងមានក្លិនក្រអូប ជាមួយនឹង៣ ក្លិនសម្រាប់ជ្រើសរើស គឺ ក្លិនស្លឹកគ្រៃ ក្លិនក្រូចឆ្មារ ក្លិនតែបៃតង ផ្ដល់នូវលក្ខណៈពិសេស ដាច់ដោយឡែកពីគ្នា និងមាន៤ចំណុះ គឺចំណុះ៣៨០ក្រាម, ៧៣០ក្រាម១,៥គីឡូក្រាម និង៣,៥គីឡូក្រាម ជាមួយនឹងការរចនាដបដែលផ្ដល់ភាពងាយស្រួល ដើម្បីឆ្លើយតបនឹងរបត់នៃតម្រូវការរបស់អ្នកប្រើប្រាស់ ។

ដើម្បីអបអរសាទរ សម្រាប់ការបង្ហាញខ្លួនជាផ្លូវការនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេស រាល់ការជាវទឹកលាងចាន Ora នៅតាមបណ្ដាទីផ្សារទាំង២៥ទីតាំងនៅរាជធានីភ្នំពេញ៕