(ភ្នំពេញ)៖ ងាយៗ! ឈ្នះដោយមិនបាច់នឿយហត់! រង្វាន់ប្រគល់ជូនដល់ផ្ទះតែម្តង! ក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១០,០០០ដុល្លារ រៀងរាល់ថ្ងៃ» ពីសែលកាត។

សែលកាត បានរកឃើញម្ចាស់លុយសុទ្ធ៨ម៉ឺនដុល្លារម្នាក់ទៀតហើយ ដែលបានឈ្នះនៅក្នុងខែកញ្ញា។

សូមចួលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ មានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរ ជាអាជីវករម្នាក់រស់នៅក្នុង ភូមិព្រះឪង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

អតិថិជនរូបនេះ មានសំណាងបានឈ្នះរង្វាន់លុយសុទ្ធមហាសាល រហូតដល់៨ម៉ឺនដុល្លារ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយនិងការប្រគល់ជូនរង្វាន់ ពីតំណាងក្រុមហ៊ុន សែលកាត ដល់គេហដ្ឋានរូបគាត់ផ្តល់តែម្តង។

អតិថិជនរូបនេះ បានបង្ហាញពីចំណាប់អារម្មណ៍ថា «ខ្លួនគាត់ពិតជាមានអារម្មណ៍រំភើបរីករាយ និងក្តុកក្តួលណាស់មិននឹកស្មានថា ខ្លួនបានឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ ដល់ទៅ៨ម៉ឺនដុល្លារ ហើយលុយរង្វាន់នេះ គាត់នឹងយកធ្វើជាដើមទុន សម្រាប់បើកអាជីវកម្មលក់ដូរ ដែលជាក្តីស្រម៉ៃរបស់គាត់ជាយូរមកហើយ»

គាត់បានបន្ថែមទៀតថា ចំពោះអតិថិជនសែលកាតទាំងអស់ សូមបន្តចូលរួមលេងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១០,០០០ដុល្លារ រៀងរាល់ថ្ងៃ» នោះ នឹងអាចមានឱកាសឈ្នះរង្វាន់នេះ ដូចខ្លួនគាត់ដែរ។

អតិថិជនសែលកាតទាំងអស់ នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ ៨៨៨៨ រួចចុច៖ លេខ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ, លេខ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

កម្មវិធីឈ្នះលុយសុទ្ធ១០ម៉ឺនដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន១០,០០០ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ ការចាប់រង្វាន់នៅម៉ោង០៦៖៥០នាទី រៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញ នៅលើ YouTube Channel របស់ Cellcard៕