(ភ្នំពេញ)៖ ការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ នៅជុំវិញរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ លំនៅឋានមួយប្រភេទ ដែលគេមិនអាចមើលរំលងបាន នោះគឺហ្សបហោស៍ ដែលជាលំនៅឋាន កំពុងតែទទួលបានការពេញចិត្ត និងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផងដែរ។

យើងខ្ញុំសូមណែនាំហ្សបហោស៍ម៉ាជេស្ទីក ជាហ្សបហោស៍ដ៏ថ្មីសន្លាងមួយ របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេស ដោយផ្តោតលើគុណភាព សោភ័ណភាព និង សាកសមសម្រាប់ការប្រកបអាជីវកម្ម និងការិយាល័យទំនើប មានកំពស់ ៣ ជាន់ ជាមួយផ្ទៃសំណង់ទំហំ 4.5m x 14m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ព្រមជាមួយសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម ស៉ីងលាងចាន និងម៉ាស៉ីនបឺតផ្សែង ផងដែរ។

ហ្សបហោស៍ ម៉ាជេស្ទីក អាចចូលរួមធ្វើឱ្យអាជីវកម្មដ៏សម្បូរបែបរបស់លោកអ្នកជោគជ័យក្នុងពេលអនាគតដ៏ខ្លី ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម ចំណែកឯការរចនាខាងក្រៅ ដែលមានការច្នៃប្រឌិតបែបក្លាសស៉ិក ពិតជាធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ រួមមាន តំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។

សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះដ៏ថ្មីសន្លាងមួយ និងជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុងទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់ផងដែរ។

គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង ២គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ និងផ្លូវរត់ Marathon ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

ងាកមកតំបន់មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតគម្រោង ដឹស្តាដាយមិន ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពលនៃមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើឲ្យការប្រកបអាជីវកម្ម និងការរស់នៅរបស់លោកអ្នកកាន់តែមានភាពសម្បូរបែប។

គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចម្រុះដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ក្នុងគម្រោងផ្ទាល់ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់ ជូនលោកអ្នកនូវ ការកម្សាន្ត និងជម្រើស ហាងទំនិញ សេវាកម្មរាប់រយប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ចុងក្រោយតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុង គម្រោងដឹស្តា មេរាហ្គាដិន ជាគម្រោង នៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរ និងការអភិវឌ្ឍចំរុះ ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង ធំជាងគេ វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា និងទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ដែលផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ពិតជាធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់៕