(ស្វាយរៀង)៖ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលមានបេក្ខជន៥ក្រុម ក្នុងវគ្គជម្រុះចុងក្រោយ នឹងរឹតតែពិសេសនិងអសា្ចរ្យជាងវគ្គមុនៗ ព្រោះមួយចំណែកនៃឱកាសឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្ររបស់បេក្ខជនក្រុមនីមួយៗ គឺអាស្រ័យលើការបោះឆ្នោតរបស់ទស្សនិកជន និងសាធារណៈជន ដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។

banner

សម្រាប់ការបោះឆ្នោតមានរយៈពេលតែ៨ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សមាសភាពបេក្ខជនទាំង៥ក្រុមរួមមាន៖

*ទី១៖ បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ទទួលបានវិញ្ញាសា បទដំណើរសេះបីជាន់ ឬ (បទសាឡូម៉ា) ៣ជាន់
*ទី២៖ បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ ទទួលបានវិញ្ញាសា ដកស្រង់ពីរឿងរាមកេរ្តិ៍
*ទី៣៖ បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ទទួលបានវិញ្ញាសា បទដំណើរសេះបីជាន់ ឬ (បទសាឡូម៉ា) ៣ជាន់
*ទី៤៖ បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាសា បទដំណើរសេះបីជាន់ ឬ (បទសាឡូម៉ា) ៣ជាន់
*ទី៥៖ បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ ទទួលបានវិញ្ញាសា រឿងទិព្វសូដាច័ន្ធ (ភាគបញ្ចប់)។

លក្ខខណ្ឌងាយៗ នៃការបោះឆ្នោតលើវីដេអូក្រុមប្រកួតទាំងអស់នៃវគ្គជម្រុះចុងក្រោយ (The Last Cut) នេះ ដោយអស់លោកអ្នកគ្រាន់តែចុចមេដៃ (Like) បេះដូង (Love) សើច (Haha) និងវ៉ោវ (Wow) និងការចែករំលែក (Share) ចំពោះវីដេអូ ដែលបានផុសលើហ្វេសប៊ុកផេក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

គួររំឭកផងដែរថា រាល់ពិន្ទុបោះឆ្នោតពីទស្សនិកជនទាំងអស់ នឹងរួមចំណែកគួបផ្សំនៃពិន្ទុសរុបរហូតដល់ទៅ ៤០% ឯណោះ ខណៈពេលដែល ៦០% ទៀតគឺចេញពីការវាយតម្លៃផ្ដល់ពិន្ទុពីសំណាក់គណៈកម្មការទាំងបួនរូប។ ហេតុនេះ រាល់ការគាំទ្រដែលកើតចេញពីការចូលរួមបោះឆ្នោតរបស់បងប្អូនទស្សនិកជន ពិតជាចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចជោគវាសនារបស់បេក្ខជន ដើម្បីឱ្យពួកគេមានឱកាសទៅវគ្គបន្ត។

គួរបញ្ជាក់ផងដែរថា មានបេក្ខជនតែ៣ក្រុមប៉ុណ្ណោះ ដែលអាចបន្តទៅវគ្គផ្តាច់ព្រ័ត្របាន។ ដូច្នេះ សូមកុំភ្លេចបោះឆ្នោតតាមលក្ខខណ្ឌងាយៗខាងលើ ចាប់ពីថ្ងៃទី១៧ ដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នៅលើហ្វេសប៊ុកផេក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់គ្នា។

ខាងក្រោមនេះ គឺជាតំណភ្ជាប់របស់វីដេអូនៃបេក្ខជនក្រុមនីមួយៗ៖

ទី១៖ បេក្ខជន ក្រុមយុវជនខ្មែរថែមរតកដូនតា៖ https://fb.watch/8Kc5Q_bRdo/
ទី២៖ បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា៖ https://fb.watch/8Kc7NLeG3w/
ទី៣៖ បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ៖ https://fb.watch/8Kca19acrH/
ទី៤៖ បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ៖ https://fb.watch/8KcchVQPbt/
និងទី៥៖ បេក្ខជន ក្រុមពន្លកយុវជនយីកេ៖ https://fb.watch/8KcdVvPsRl/