(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ នាថ្មីៗនេះ ទើបតែទទួលបាននូវពានរង្វាន់ ជាធនាគារពាណិជ្ជដ៏ឆ្នើមនៅកម្ពុជា និងជាធនាគារមានភាពច្នៃប្រឌិតខ្ពស់ ផ្នែកសេវាធនាគារបុគ្គលនោះ ឥឡូវនេះកំពុងតែបន្តនូវបេសកកម្មដ៏មុតស្រួចរបស់ខ្លួន ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន ក្រោមកិច្ចសហការដ៏រឹងមាំជាមួយក្រុមហ៊ុនព្រីនស៍ ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុងការផ្តល់កម្ចីឥណទានគេហដ្ឋាន១០០ភាគរយពេញលេញ រហូតដល់ទៅ២៥ឆ្នាំឯណោះ ជាមួយអត្រាការប្រាក់សមរម្យ ចាប់ពី៦.៨% ឡើងទៅ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ពិធីចុះហត្ថលេខាក្នុងភាពជាដៃគូសហប្រតិបត្តិការ លើការផ្តល់កម្ចីឥណទានគេហដ្ឋាន ត្រូវបានធ្វើឡើង រវាងធនាគារព្រីនស៍ និងក្រុមហ៊ុនព្រីនស៍ ហ័ន យូ រៀល អ៉ីស្ទេត គ្រុប ដែលជាអ្នកអភិវឌ្ឍន៍គម្រោងបុរីភូមិសំរោង ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរបន្ទាប់ពីបានបើកលក់កាលពីដើមខែកញ្ញាកន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចាង រួយជុន និង លោក ហ៊ន់ សុរចនា។

ការចាប់ដៃគូសហការដ៏ស្អិតរមួតនេះ បានផ្ដល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានចំណាប់អារម្មណ៍ទិញផ្ទះ នៅបុរីភូមិសំរោង ក៏ដូចជាផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ល្អផ្តាច់គេ ខុសប្លែកពីធនាគារដទៃ ដែលបង្កឲ្យមានភាពងាយស្រួល ដល់អតិថិជនក្នុងការបង់ប្រាក់ទៅតាមដំណាក់កាលនីមួយៗ រហូតការសាងសង់ត្រូវបានបញ្ចប់ ដែលអាចជួយសម្រួលដល់ការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក ដោយមិនបាច់ព្រួយបារម្ភពីកង្វះខាតលទ្ធភាព ព្រមទាំងទទួលបាននូវភាពកក់ក្តៅ ដោយសារធនាគារអនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែរយៈពេលយូររហូតដល់ទៅ២៥ឆ្នាំ ប្រហែល៤៨០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ចាង រួយជុន បានថ្លែងថា «បុរីភូមិសំរោង គឺជាគម្រោងបុរីលើកទីមួយរបស់ក្រុមហ៊ុនព្រីនស៍ ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ដែលមានវិសាលភាពដល់ទៅ២៧០ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា ដែលយើងផ្តោតសំខាន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុន ការរស់នៅជាសហគមន៍តែមួយ អមដោយរុក្ខជាតិបៃតងដ៏ស្រស់បំព្រងដល់ទៅ៤០%នៃគម្រោងទាំងមូល គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរបស់គម្រោង»

លោកបានបន្ថែមទៀតថា «ដោយមើលឃើញពីប្រជាប្រិយភាពរបស់បុរីភូមិសំរោងបន្ទាប់ពីបើកលក់កាលពីដើមខែកញ្ញាមក យើងបានសហការជាមួយធនាគារជាដៃគូ ដើម្បីធ្វើយ៉ាងណា ជួយសម្រួលមួយផ្នែកធំដល់លទ្ធភាពនៃការបង់ប្រាក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់»

គួរបញ្ជាក់ផងដែរថា បុរីភូមិសំរោងមានជម្រើសផ្ទះច្រើនបែបសណ្ឋាន ដែលមានរចនាបថទំនើប និងទាន់សម័យ ដើម្បីបំពេញតម្រូវការ រស់នៅជាក់ស្តែងរបស់អតិថិជន ដូចជាផ្ទះអាជីវកម្មទំនើបខ្នាតធំ វីឡាទោល (មរកត និងចរណៃ) វីឡាភ្លោះមង្គល វីឡាភ្លោះថ្មី និងវីឡាកូនកាត់ជាដើម។ បុរីនេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ និងមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារព្រែកព្នៅ (១៥នាទីពីគល់ស្ពានជ្រោយចង្វារ)៕