(ភ្នំពេញ)៖ វិបត្តិកូវីដ-១៩បានជះឥទ្ធិពល និងប៉ះពាល់ដល់វិស័យជាច្រើន ទូទាំងសកលលោក តែគណៈគ្រប់គ្រងរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា នៅតែបន្តខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការផ្តល់ថ្នាលអប់រំ និងបណ្តុះបណ្តាលដល់សិស្សានុសិស្ស ឲ្យស្របតាមស្តង់ដារអន្តរជាតិខ្ពស់ និងពង្រឺង ក្នុងទិសដៅមួយធ្វើយ៉ាងណា ឲ្យកុលបុត្រកុលធីតាខ្មែរទទួលបានជោគជ័យខ្ពស់ទាំងក្នុង និងក្រៅប្រទេសនាថ្ងៃអនាគត។

សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំនូវកម្មវិធីសិក្សាកម្រិតអន្តរជាតិ ដោយរួមបញ្ចូលកម្មវិធីសិក្សាជាភាសាខ្មែរ ដែលបច្ចុប្បន្ននេះ សាលាបានឆ្លងកាត់ ដំណាក់កាលមួយចំនួន ដើម្បីក្លាយជាបេក្ខភាព ក្នុងការទទួលបានការវាយតម្លៃគុណភាពអប់រំស្តង់ដាអន្តរជាតិ ពីស្ថាប័នកំពូលទាំងពីរ លើពិភពលោកផងដែរ (WASC និង CIS) ផងដែរ។
មិនតែប៉ុណ្ណោះ គណៈគ្រប់គ្រងសាលាក្រោមការដឹកនាំរបស់ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល បានផ្តួចផ្តើមសាងសង់ឡើង នូវអគារសិក្សាថ្មី ប្រកបដោយទីធ្លា ធំទូលាយ ព្រមទាំងបានបំពាក់នូវគ្រឿងបវិក្ខារទំនើបៗ ប្រកបទៅដោយគុណភាពស្តង់ដារអន្តរជាតិ។ នៅតាមថ្នាក់រៀន សាលមហោស្រព បន្ទប់ប្រជុំ បណ្ណាល័យ និងអាហារដ្ឋានត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប្រកបដោយការរចនា និងតុបតែងយ៉ាងសម្រិតសម្រាំង ដើម្បីផ្តល់ជូនសិស្សានុសិស្សនូវបទពិសោធសិក្សា ប្រកបដោយផាសុកភាព និងសុវត្ថិភាព។

ទំរាំឈានដល់ការទទួលបាននូវមុខងារ ឬតួនាទីដ៏សមប្រកបណាមួយ មាតាបិតា និងអាណាព្យាបាលគ្រប់រូប តែងចង់ឃើញបុត្រធីតារបស់ពួកគាត់មានជម្រើស និងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យធំៗនិងល្បីៗនៅឯបរទេសផងដែរ។
លក្ខខណ្ឌដ៏ចាំបាច់មួយ ដើម្បីទទួលបានការអនុញ្ញាត ឲ្យចូលសិក្សានៅសាកលវិទ្យាល័យក្រៅប្រទេសទាំងនោះបាន គឺសិស្សានុសិស្សត្រូវមានពិន្ទុខ្ពស់ ក្នុងការប្រើប្រាស់ភាសាអង់គ្លេស តាមរយៈលទ្ធផលតេស្តវាស់ស្ទង់ សមត្ថភាពកម្រិតអន្តរជាតិមួយ ហៅកាត់ថា (IELTS)។ IELTS ជាតេស្តស្តង់ដាអន្តរជាតិ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យកំពូល ឈ្មោះថា Cambridge University នៅចក្រភពអង់គ្លេស ដែលប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាព ទៅលើការស្តាប់ ការអាន ការសរសេរ និងការនិយាយ ដែលទទួលស្គាល់ ដោយសាកលវិទ្យាល័យជាច្រើន នៅលើពិភពលោក។

ទន្ទឹមនឹងនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាសាលាដែលមានការតាំងចិត្តខ្ពស់ ក្នុងការត្រៀមសិស្សានុសិស្សរបស់ខ្លួន ឲ្យទទួលបានឱកាសបន្តការសិក្សា នៅសាកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេសបានរៀបចំដាក់បញ្ចូល នៅក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃនូវការបំប៉ន និងហ្វឹកហាត់បន្ថែមសមត្ថភាពសិស្សានុសិស្ស ឲ្យពួកគាត់អាចទទួលបានលទ្ធផលល្អលើតេស្ត IELTS ពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយអាចចូលរៀននៅសាកលវិទ្យាល័យកំពូលៗលើពិភពលោកបាន។
ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបសាលាបានរៀបចំពិធីចុះអនុសារណៈនៃការយោគយល់គ្នា ជាមួយនិងស្ថាប័នអប់រំ IDP Education ក្នុងការបង្កើតមជ្ឈមណ្ឌលតេស្ត IELTS ជាផ្លូវការនៅក្នុងសាលារបស់ខ្លួនផ្ទាល់តែម្តង។

លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានលើកឡើងថា «ការបង្កើតនូវមជ្ឈមណ្ឌលតេស្ត IELTS ជាផ្លូវការនៅក្នុងសាលា របស់យើង បានបង្ហាញច្បាស់នូវឆន្ទៈមុតមាំ ក្នុងការពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់សិស្សានុសិស្សយើង ឲ្យទទួលបានឱកាសខ្ពស់ ក្នុងការបន្តការសិក្សា នៅសាកលវិទ្យាល័យល្អៗ ជុំវិញពិភពលោក»

លោកបន្ដថា «សិស្សានុសិស្ស នឹងទទួលបាននូវការហ្វឹកហាត់ ស្របតាមស្តង់ដារពិតប្រាកដ ដែលអាចសម្រួចសមត្ថភាពពួកគាត់ ដើម្បីទទួលបានពិន្ទុខ្ពស់ ក្នុងការ ប្រលងតេស្ត IELTS ជាផ្លូវការរួមជាមួយនិងកម្មវិធីសិក្សាដ៏សម្បូរបែប ដែលបានរៀបចំយ៉ាងល្អិតល្អន់ផងដែរ។ ជាមួយនិងកិច្ចសហប្រតិបត្តិការដ៏មោះមុតនេះ ភាគីទាំងពីរជឿជាក់ថា បេសកកម្មនេះ នឹងក្លាយជាកាលិករសំខាន់មួយ ក្នុងការចូលរួមពង្រឹងចំណេះដឹងសិស្សានុសិស្សយើង ឲ្យកាន់តែប្រសើរជាក់ជាពុំខាន»

ជាមួយនិងកិច្ចសហប្រតិបត្តិការដ៏មោះមុតនេះភាគីទាំងពីរជឿជាក់ថាបេសកកម្មនេះនឹងក្លាយជាកាលិ ករសំខាន់មួយក្នុងការចូលរួមពង្រឹងចំណេះដឹងសិស្សានុសិស្សយើងឱ្យកាន់តែប្រសើរជាក់ជាពុំខាន៕

ដើម្បីជ្រាបជាព័ត៌មានបន្ថែម សូម ចូល ទៅកាន់ ៖
• ហ្វេសបុកផេក៖ Westview Cambodian International School https://www.facebook.com/westviewcambodian
• លេខទូរសព្ទ៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣