(ប៉ារីស)៖ Lucas Hernánde ដែលជាកីឡាករបាល់ទាត់ តួនាទីខ្សែការពារសញ្ជាតិបារាំង និងជាកីឡាករលេងឲ្យក្លិប Bayern Munich នឹងត្រូវបានយកទៅដាក់ពន្ធនាគារ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាទៅលើមិត្តស្រី កាលពីឆ្នាំ២០១៧។ នេះបើតាមការផ្សាយដោយ Eurosport នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២១។

កីឡាករដែលមានវ័យ ២៥ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ខែ ដោយតុលាការក្រុងម៉ាឌ្រីដ កាលពីសប្តាហ៍មុន ករណីប្រើអំពើហិង្សាទៅលើមិត្តស្រី ដែលឥឡូវនេះ នាងគឺជាប្រពន្ធរបស់ លោក Amelia de la Osa Lorente ។

Hernández បានចូលបង្ហាញខ្លួនក្នុងសវនការ របស់តុលាការក្រុងម៉ាឌ្រីដ កាលពីថ្ងៃចន្ទ នាសប្តាហ៍មុន ហើយឥឡូវនេះ គាត់សល់ពេល ៩ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីចាប់ផ្តើមជីវិតក្នុងពន្ធនាគារ។ មានបទល្មើស ២ទៀត ក៏ត្រូវបានចោទប្រកាន់ចំពោះអំពើរបស់ខ្សែការពាររូបនេះដែរ ពាក់ព័ន្ធនឹងហេតុការណ៍កាលពីឆ្នាំ២០១៧ ដដែលនោះ។

សូមជម្រាបថា Hernández បានបង្ហាញខ្លួន ២៩ដង ឲ្យក្រុមជម្រើសជាតិបារាំង ដោយឈ្នះ World Cup 2018 ហើយថ្មីៗនេះ គាត់ក៏បានជួយបារាំង លើកពាន UEFA Nations League 2021 ផងដែរ៕