(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ បានចេញវីដេអូ Trailer របស់កម្មវិធីថ្មី «A Day With The Best» ដើម្បីឲ្យតម្រុយជំនួបពិសេសរវាងអ្នកផលិតស្រាបៀរ និងភេសជ្ជៈល្អបំផុត និងតារាល្អបំផុត (THE BEST ) ក្នុងវិស័យ៤ផ្សេងៗគ្នា ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។

វីដេអូ Trailer នេះ ចាប់ផ្តើមពីការបង្ហាញទិដ្ឋភាពរបស់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស អមជាមួយពាក្យពេចន៍ថា៖ «ក្រុមហ៊ុនភេសជ្ជៈស្ដង់ដាអន្តរជាតិដ៏ល្អបំផុតនៅកម្ពុជា ក្លាយជាក្រុមហ៊ុនដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនភេសជ្ជៈ ដែលល្អបំផុតនៅអាស៊ី យើងមានបេះដូង ឆន្ទៈ និងមហិច្ឆតាដ៏ធំដើម្បីនាំមកនូវអ្វីដែលល្អបំផុតសម្រាប់កម្ពុជា និងពិភពលោក»

Trailer រយៈពេល ៤៩ វិនាទីនេះ បង្ហាញឲ្យដឹងថា តារាល្អបំផុតទំាងនោះ គឺមកពីវិស័យចម្រៀង កីឡា ម្ហូបអាហារ និងពិធីករដែលនឹងត្រូវជួបជាមួយអ្នកផលិតស្រាបៀរល្អបំផុតឬ BEST BREW MASTER។ នៅពេល THE BEST ជួបនឹង THE BEST តើនឹងមានអ្វីកើតឡើង?

ហើយតើតារាល្អបំផុតណាខ្លះនឹងមានវត្តមានក្នុងកម្មវិធីនេះ? ចម្លើយនឹងមាននៅក្នុងកម្មវិធី «A Day With The Best»

សូមរង់ចាំទស្សនាកម្មវិធីនេះ ដែលនឹងមានចាក់ផ្សាយនៅលើហ្វ៊េសប៊ុកផេក និង YouTube របស់ស្រាបៀរ កម្ពុជា៕

ហ្វ៊េសប៊ុកផេក Cambodia Beer: https://www.facebook.com/cambodiabeer

YouTube Cambodia Beer: https://www.youtube.com/c/CambodiaBeerTheNextTasteofCool