(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលឈ្នះពានរង្វាន់ក្នុងស្រុក អឺបេនលែន (Urbanland) មានកិត្តិយសក្នុងការប្រកាសផែនការ ពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន រួមជាមួយនឹងគម្រោង អភិវឌ្ឍន៍ផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរី និងអ្នកធ្វើដំណើរកាត់នៅក្នុងតំបន់ផងដែរ។

គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ចម្ងាយប្រមាណ៥នាទីពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនកន្លងមក។ មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ ៨៥% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណិតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។ គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី ៤.៣ ហិកតាបន្ថែមនៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែតុលាខាងមុខនេះតទៅ។

ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលាតែ អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយ សម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។

ជាងនេះទៅទៀត ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 2 ផ្ទាល់ ដើម្បីផ្តល់ភាពងាយស្រួលដល់់អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍៍អ្នករស់នៅជុំវិញបុរីផងដែរ ក្នុងការបំពេញនូវតម្រូវការប្រចាំថ្ងៃផ្សេងៗ។ អ្នករស់នៅក្នុងបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាស៉ីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។ អ្នករស់នៅក្នុងបុរីក៏អាចដើរ ឬជិះកង់ពីក្នុងបុរីមកកាន់ផ្សារទំនើបនេះ ក៏ដូចជាតាមផ្លូវជាតិលេខ ២ យ៉ាងងាយស្រួលផងដែរ។

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនៅបុរីចន្ទគីរី ស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាប្លង់រចនា

គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះនឹងតាំងទីនៅលើផ្ទៃដី ៨,០០០ម៉ែត្រការ៉េ ដែលមានទីធ្លាជួបជុំផ្សេងៗ និងមានកន្លែងអង្គុយជាជាន់ៗដ៏ធំទូលាយពីរ ដែលនឹងដើរតួជាកន្លែងជួបជុំសម្រាប់សកម្មភាពផ្សេងៗដូចជាការហាត់ប្រាណរួម កន្លែងហាត់យោហ្គា ផ្សារសហគមន៍ប្រចាំសប្តាហ៍ កន្លែងរៀបចំកម្មវិធីជាច្រើនផ្សេងទៀត។

ដើម្បីចូលរួមអបអរសាទរ កម្មវិធីសម្ពោធបើកលក់ជាផ្លូវការ នៃគម្រោងប្លុកថ្មីនៃបុរីចន្ទគីរី យើងខ្ញុំមានកិត្តិយស្ត
សូមគោរពអញ្ជើញលោកអ្នកមកចូលរួមកម្មវិធីសម្ពោធនៅថ្ងៃទី ២៣-២៤ និងថ្ងៃទី ២៩-៣១ ខែតុលាខាងមុខ
នេះដើម្បីស្វែងយល់បន្ថែម និងដើម្បីទទួលបានឱកាសបញ្ចុះតម្លៃផ្សេងៗ។

ដើម្បីផ្តល់ជម្រើសបង់ប្រាក់ដែលភាពងាយស្រួល និងកាន់តែឆាប់រហ័សដល់អតិថិជន ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈ
នៃការយោគយល់ជាមួយធនាគារដៃគូបីរួមមានធនាគារ ប្រេដ ធនាគារ ស៉ីអាយអឹមប៊ី ភីអិលស៉ី និងធនាគារ ជេ ត្រាស់ រ៉ូយាល់់ផងដែរ។ សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com៕