(បារីស)៖ Lionel Messi រកបាន ២គ្រាប់ម្នាក់ឯងនៃជំនួបដែលក្លិបធំបារាំង Paris St. Germain យកឈ្នះក្រុមភ្ញៀវ RB Leipzig ៣-២ ក្នុងជំនួបប្រចាំពូល A ពានអឺរ៉ុប UEFA Champions League 2021-22 ខណៈក្នុងចំណោមបញ្ចប់លទ្ធផល ៨គូប្រកួតសម្រាប់ប្រកួតលើកទី៣ ក្នុងពូលក្រុម Real Madrid និង Manchester City រកបានលទ្ធផល ៥គ្រាប់ដូចគ្នាទៅលើគូប្រជែង។

Messi ស៊ុតបាន ២គ្រាប់នៅនាទី៦៧ និងនាទី៧៤ ដែលមិត្តរួមក្រុម Kylian Mbappe រកបានគ្រាប់នាំមុខនៅនាទីទី៩ ឲ្យក្រុមខ្លាំងរបស់បារាំង PSG រកបាន ៣គ្រាប់លើកក្រុម RB Leipzig ដែលរកបាន ២គ្រាប់ដោយកីឡាករ Andre Silva និង Mukiele សម្រាប់ការប្រជែងក្នុងពូល A ដែល PSG កំពុងមាន ៧ពិន្ទុបណ្តោះអាសន្ន និង Man City មាន ៦ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Club Brugge របស់ប៊ែលហ្សិក ៥-១។

ក្នុងនោះខ្សែប្រយុទ្ធ Mohamed Salah រកបាន ២គ្រាប់ក្នុងជំនួបដែលក្លិប Liverpool យកឈ្នះក្រុម Atletico Madrid ៣-២ ប្រចាំពូល B ដែលបណ្តោះអាសន្នក្រុមមកពីអង់គ្លេសហ្សងក្រហម មាន ៩ពិន្ទុពេញ ដែលមាន FC Porto និង AC Milan ឈរនៅបាតតារាង ហើយនៅក្នុងពូល C ក្រុមខ្លាំងលីគហូឡង់ Ajax រកបាន ៩ពិន្ទុ ក្រោយយកឈ្នះក្រុមអាល្លឺម៉ង់ Borussia Dortmund ៤-០ គ្រាដែលគូប្រជែងរួមពូល Sporting និង Besiktas នៅបាតតារាងដែល Borussia Dortmund មានត្រឹម ៦ពិន្ទុ។

ស្ថិតក្នុងពូល Vinicius Junior ក៏រកបាន ២គ្រាប់ផងដែរ ក្នុងជ័យជម្នះដែលក្រុម Real Madrid ស៊ុតក្រុម Shakhtar Donetsk ៥-០ ដែលកីឡាករ Kryvtsov ធ្វើឲ្យចូលទីខ្លួនឯង ពេលដែលខ្សែប្រយុទ្ធសំខាន់ Karim Benzema ស៊ុតបាន ១គ្រាប់នៅនាទីចុងក្រោយ ៩០+១ ហើយបច្ចុប្បន្នក្រុម Sheriff Tiraspol កំពុងមាន ៦ពិន្ទុស្មើជាមួយ Real Madrid ហើយក្រុមមកពីអ៉ីតាលី Inter Milan មានត្រឹម ៤ពិន្ទុ និង Shakhtar Donetsk មានតែ ១ពិន្ទុប៉ុណ្ណោះ៕