(ភ្នំពេញ)៖ ការដោះស្រាយញ្ហាផ្លាស្ទីក គឺជាជំហានដ៏ចម្បងក្នុងដំណើរឆ្ពោះទៅកាន់ការគ្រប់គ្រងកាកសំណល់ នៅរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។

បើយោងទៅតាមរបាយការណ៍ របស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិជាតិ ហៅកាត់ថា UNDP ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ នៅភ្នំពេញតែឯង ថង់ផ្លាស្ទីកប្រមាណជា ១០លានថង់ ត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃ។ ហេតុនេះ រាជធានីភ្នំពេញ កំពុងតែជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ក្នុងការគ្រប់គ្រងកាកសំណល់ ដោយសារតែការកើនឡើងអត្រាប្រជាជនយ៉ាងឆាប់រហ័ស។

ដោយយល់ឃើញថា បញ្ហានេះគួរតែមានការសហការគ្នាទាំងក្រុមហ៊ុនឯកជន រដ្ឋ និងសាធារណជនទូទៅ ក៏ដូចជាដើម្បីចូលរួមជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងកាកសំណល់ foodpanda បច្ចុប្បន្នបានផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ តាមរយៈការនាំយកធុងសំរាម ទៅចែកជូនរដ្ឋបាលខណ្ឌមានជ័យ កាលពីចុងខែកញ្ញា។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជាមួយនេះ ក៏នៅតែបន្តសកម្មភាពរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរសុកូវីដ ១៩ នៅកម្ពុជា តាមរយៈការនាំយកម៉ាស់ចំនួន ២០០ប្រអប់ អាល់កុល ១០០ដប ឆត្រចំនួន៥ និងគូប៉ុនកុម៉្មង់អាហារ ៥០សន្លឹក (១សន្លឹក=៣ដុល្លារ) ដើម្បីជូនដល់រដ្ឋបាលខណ្ឌមានជ័យ ផងដែរ។

គិតត្រឹមពេលនេះ foodpanda បាននាំយកអំណោយទៅចែកជូនដល់ខណ្ឌចំនួន ៥រួចមកហើយ ទូទាំងរាជធានីភ្នំពេញ រួមមាន ខណ្ឌបឹងកេងកង មានជ័យ ដូនពេញ ៧មករា និងទួលគោក ហើយនិងបន្តនាំយកអំណោយចែកជូនដល់ខណ្ឌជាច្រើនបន្ថែមទៀត ដើម្បីចូលរួមគាំទ្រសហគមន៍ និងរក្សាធ្វើឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន បើទោះបីស្ថិតក្នុងវត្តិកូវីដ ១៩ ក៏ដោយ។

អ្នកតំណាងឲ្យក្រុមហ៊ុន foodpanda បានឲ្យដឹងថា៖ «មូលហេតុដែលយើងផ្តួចផ្តើមឲ្យមានការគ្រប់គ្រងកាកសំណល់ ពីព្រោះយើងចង់បង្កើតឲ្យមានការយល់ដឹងជាសកល ហើយយើងចង់បំផុសសកម្មភាពនេះក្នុងសហគមន៍ ក៏ដូចជាផ្តល់ភាពងាយស្រួល និងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រប់គ្រងកាកសំណល់រឹងដើម្បីសហគមន៍ស្អាត និងមានអនាម័យ។ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនអាហារ ការផ្តោតលើបរិស្ថានស្អាត និងការគ្រប់គ្រងកាកសំណល់តែងតែជាបេសកកម្មស្នូលជានិច្ចរបស់ក្រុមហ៊ុន»។

កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។

ចុចដោនឡូតអេប [foodpanda](http://onelink.to/fpkh) ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និង តាកែវ។

សូមចុច Subscribe Channel Telegram របស់ foodpanda KH៖ [https://t.me/foodpandakh]( https://t.me/foodpandakh) ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕