(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ឈានជើងចូលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាង២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធនាគារនេះបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស បច្ចុប្បន្នមានសាខាចំនួន១១ទូ ATM និងម៉ាស៊ីនដក-ដាក់ប្រាក់ចំនួន៣៥ ភ្នាក់ងារធនាគារជាង១០០កន្លែង កម្មវិធីទូរស័ព្ទដៃ Chip Mong Bank App ដ៏ទំនើបមានមុខងារសម្បូរបែប ដោយអតិថិជនអាចរីករាយក្នុងការទូទាត់ជាមួយដៃគូសហការរហូតដល់ជាង១,០០០ទីតាំងទូទាំងប្រទេស។

តាមរយៈកិច្ចសម្ភាសជាមួយ លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានបញ្ជក់ថា «យើងមានផលិតផល និងសេវាកម្មជាច្រើន ហើយគ្រប់អ្វីយើងបង្កើតឡើង មិនត្រឹមតែឆ្លើយតបតម្រូវការអតិថិជនប៉ុណ្ណោះទេ តែយើងតែងប្រាកដថាអតិថិជននឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនផងដែរ»។ ជាក់ស្តែង ចាប់ពីថ្ងៃនេះតទៅ ធនាគារ ជីប ម៉ុង បានសហការជាមួយហាងតែគុជដ៏ល្បីគឺ An Cha ចំនួន១៥សាខា ក្នុងការដាក់ឱ្យប្រើប្រាស់ស្គែនទូទាត់ជាមួយ Chip Mong Pay។

ពិសេសទៅទៀតនោះ អតិថិជននឹងទទួលបានប្រួម៉ូសិនពិសេសគឺបញ្ចុះតម្លៃ ២០% រាល់ពេលស្គែនទូទាត់តាម Chip Mong Pay ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តាសាខារបស់ An Cha ទាំង១៥ ដូចជា សាខា៦A, ខាលែនឌែលម៉ល, បឹងកេងកង១, ម៉ៅសេទុង, ផេនសល, វិមានឯករាជ្យ, សន្ធរម៉ុក, បឹងត្របែក, ចាក់អង្រែក្រោម, ជីប ម៉ុង បាក់ទូក សេនធ័រ, ទួលគោក, សែនសុខ, អ៊ែតវូតពោធិចិនតុង, ស្ទឹងមានជ័យ, និងសាខាខេត្តសៀមរាប។ ធនាគារ ជីប ម៉ុង ជឿជាក់ថាអតិថិជននឹងចូលរួមរីករាយជាមួយការផ្តល់ជូនពិសេសនេះ។

លោក ចន បានបន្តថា ក្រៅពីការផ្តល់ពិសេសៗ អតិថិជនក៏អាចរីករាយក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ មិនថាបង់ថ្លៃទឹកភ្លើង បញ្ចូលលុយទូរស័ព្ទ ស្គែនទូទាត់នៅហាងទំនិញភេសជ្ជៈ ម្ហូបអាហារ ឬក្រុមហ៊ុនដឹកជញ្ជូនជាដើម។ ធនាគារ ជីប ម៉ុង ក៏កំពុងបន្តចាប់ដៃគូសហការជាមួយអាជីវកម្មផ្សេងៗទៀត ដើម្បីពង្រីកបណ្តាញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មដទៃទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ហើយពាណិជ្ជកម្មថ្មីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយត្រឹមប្រតិបត្តិការជាង២ឆ្នាំប៉ុណ្ណោះ ធនាគារ ជីប ម៉ុង មានដើមទុនចុះបញ្ជីរហូតដល់១០៥លានដុល្លារអាមេរិក មានទ្រព្យសកម្មសរុបជិត៧០០លានអាមេរិក ក្នុងនោះឥណទានបានកើនឡើងដល់ជិត៥០០លានដុល្លារអាមេរិក និងប្រាក់បញ្ញើពីអតិថិជនជាង៥០០លានដុល្លារអាមេរិក។ ធនាគារ ជីប ម៉ុង ក៏កំពុងបន្តពង្រីកប្រព័ន្ធដៃគូអាជីវកម្ម ដោយចាប់ដៃគូជាមួយអាជីវកម្មនានា បើកសាខាថ្មីៗបន្ថែមនៅទីតាំងយុទ្ធសាស្រ្ត ដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ, ផ្សារទំនើប ជីប ម៉ុង ២៧១, អគារ ជីប ម៉ុង ថៅវើរ, និងតាមបណ្តាខេត្តជាច្រើនទៀត ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ធនាគារ ជីប ម៉ុង ប្តេជ្ញាចិត្តក្នុងការក្លាយជាធនាគារឈានមុខមួយនៅកម្ពុជាផងដែរ៕

ទាញយក Chip Mong Bank App ឥលូវនេះ៖
iOS: https://apple.co/2mj4M0i
Android: https://bit.ly/3mbA56t