(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនមីជាតិ បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដំបូងគេ ពីកម្មវិធីហែកឆុងហែកឈ្នះ ដែលបានរៀបចំឡើង កាលពីដើមខែតុលា កន្លងទៅនេះ។

ម៉ូតូ Honda Scoopy សេរីឆ្នាំ២០២១ ដ៏ថ្មីស្រឡាង ត្រូវបានប្រគល់ជូនអ្នកឈ្នះរង្វាន់ម៉ូតូដំបូងគេ ក្នុងកម្មវិធីហែកឆុងហែកឈ្នះរបស់មីជាតិ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ អ្នកឈ្នះរង្វាន់មានឈ្មោះ នូ សុវណ្ណនី ភេទស្រី អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនេះ អ្នកមីង នូ សុវណ្ណនី ដែលជាអ្នកឈ្នះរង្វាន់ បានមានចំណាប់អារម្មណ៍ថា «ខ្ញុំពិតជារំភើបសប្បាយចិត្តមែនទែន រកអ្វីប្រៀបផ្ទឹមគ្មាន ដែលបានឈ្នះរង្វាន់នេះ។ ពេលត្រូវរង្វាន់ភ្លាម ខ្ញុំឲ្យកូនខ្ញុំតេទៅក្រុមហ៊ុន ហើយប្រាប់កូនខ្ញុំថា បើក្រុមហ៊ុនឲ្យវេលុយអី កុំឲ្យសោះ ព្រោះខ្លាចគេបោក។ តែឥឡូវ អត់បោកទេ រង្វាន់ពិតមែន»។ «ខ្ញុំសូមអរគុណក្រុមហ៊ុនមីជាតិ ក្នុងការរៀបចំកម្មវិធីនេះឡើង។ ហើយសូមឲ្យអតិថិជនទាំងអស់ ជាវមីជាតិមកញ៉ាំដូចខ្ញុំ ឈ្នះរង្វាន់ដូចខ្ញុំ។ មីជាតិ មួយកេស ១៦០០០រៀល ឈ្នះរង្វាន់ពិតៗ»

មីជាតិជាមីកញ្ចប់រសជាតិខ្មែរដំបូងគេ នៅបន្តចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ រួមមានម៉ូតូ ទូរស័ព្ទ Iphone និងទឹកប្រាក់ជាច្រើនទៀត។ រាល់ការជាវពីជាតិ នៅក្នុងកេសប្រូម៉ូសិនឥឡូវនេះ លោកអ្នក នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន។

ប្រញាប់ឡើង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នក ហែកឆុង ហែកឈ្នះ ហែកកាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន៕