(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូល និងរចនាសម្ពន្ធនៃខ្លោងទ្វារទី៣ប្រាសាទព្រះគោ ដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ។
តាមការបញ្ជាក់ពីលោក សារាយ គឹមហួល មន្រ្តីបច្ចេកទេសបានឱ្យដឹងថា ការងារជួសជុលនេះមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយនិងបាត់បង់ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការងារនេះគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ ខាងមុខ៕