(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea រកបាន ៣ពិន្ទុជាលើកទី២ នៅ UEFA Champions League តាមរយៈបំបាក់គូប្រជែង Malmo FF ក្នុងលទ្ធផល ៤-០ នៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នៅពេលដែលខ្សែប្រយុទ្ធសំខាន់ ២រូបរួមមាន Romelu Lukaku និង Timo Werner បានរងរបួសក្នុងជំនួបនោះផងដែរ។

កីឡាករ Christensen និង Kai Havertz រកបានម្នាក់ ១គ្រាប់ដូចគ្នា្ នៅពេលដែល Jorginho រកបាន ២គ្រាប់ម្នាក់ឯងដោយបាល់ ១១ម៉ែត្រទាំងអស់ ដើម្បីជួយក្រុមរបស់លោក Thomas Tuchel រកបាន ៣ពិន្ទុនៅទឺកដី Stamford Bridge ដោយស្រួលជាលើកទី២ ដ្បិតយកឈ្នះ Zenit St. Petersburg ក្នុងលទ្ធផល ១-០ កាលពីថ្ងៃបើកឆាក UCL មុនទៅចាញ់ ម្ចាស់ផ្ទះ Juventus ក្នុងប្រកួតទី២ ប្រចាំពូល H របស់ពួកគេ។

ក្នុងន័យនេះមានន័យថា បានក្លាយជាកីឡាករទី១ ក្នុងប្រវតិ្តសាស្រ្ត UEFA Champions League ក្នុងការស៊ុតបញ្ចូលទីគូប្រកួតដែលផ្លាស់ប្តូរអ្នកចាំទីគិតចាប់តាំងពីឆ្នាំ១៩៩៩ មក គ្រាដែល Malmo FF មកពីស៊ុយអែតបានធ្វើការផ្លាស់ប្តូរអ្នកចាំទីដែលទើបលេងបាន ១តង់។

៣ពិន្ទុដ៏សំខាន់នេះដែរ បានធ្វើឲ្យតោខៀវ Chelsea បន្តឈរនៅលេខ២ ក្នុងពូល H ដដែល ក្នុងជាក្រុមការពារតំណែងជើងឯកនោះ បន្តដេញតាមពីក្រោយ Juventus ដែលមាន ៣ពិន្ទុពេញ ដ្បិតពួកគេបន្តយកឈ្នះក្រុមរុស្ស៊ី Zenit ១-០ ដល់ក្នុងផ្ទះថែមទៀតនាយប់មិញនេះ៕