(ភ្នំពេញ)៖ យីហោ Maxus គឺជាយីហោ ដែលមានបទពិសោធន៍ជិតមួយសតវត្សរ៍ និងមានសមត្ថភាពខ្ពស់ ផ្នែកបច្ចេកទេសថ្មីៗដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍន៍រថយន្ត។

ឥឡូវនេះ យីហោ Maxus ទទួលបានពានរង្វាន់អន្តរជាតិជាច្រើន នៅក្នុងឧស្សាហកម្មយានយន្តពាណិជ្ជកម្មអន្តរជាតិ ហើយរថយន្ត Maxus បាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន TF Motors Cambodia។

Maxus បានដាក់លក់រថយន្តប្រភេទ SUV ៧កៅអីប្រណិត របស់ខ្លួនគឺ Maxus D60 ដែលកំពុងទទួលបាន ការពេញនិយមជាខ្លាំង ហើយវាបានផ្តល់ជូន ក្នុងតម្លៃ គួរឲ្យទាក់ទាញ ត្រឹមតែ៤២,៩៩០ដុល្លារប៉ុណ្ណោះ ហើយតម្លៃនេះ ពិតជាល្អ និងពិសេសប្រសិនបើប្រៀបធៀប ជាមួយលក្ខណៈពិសេស និងមុខងារប្រើប្រាស់ ដែលបានបំពាក់នៅលើ Maxus D60 ។

ពេលដែលបានចូល ក្នុងរថយន្ត Maxus D60 គឺវាបានបំពាក់ដោយឧបករណ៍ និងគ្រឿងចាំបាច់ ដែលត្រូវបានកំណត់តាមលក្ខណៈស្តង់ដារ។ នោះមានន័យថា វាភ្ជាប់មកជាមួយលក្ខណៈពិសេសលក្ខណៈពិសេស និងបរិក្ខារចាំបាច់ជាច្រើន។ លក្ខណៈពិសេសល្អបំផុតរបស់ Maxus D60 គឺកៅអីពូកស្បែកដែលមានពណ៌ឆើរី cherry លាយពណ៌ខ្មៅយ៉ាងប្រណីត ដែលផ្នែកខាងក្នុងបែបនេះ ជាទូទៅគឺបានភ្ជាប់មកជាមួយសម្រាប់រថយន្តថ្លៃៗប៉ុណ្ណោះ។

ចង្កៀងមុខ LED និងចង្កៀងខាងក្រោយ ដ៏ស្រស់ស្អាតដោយអាចផ្លាស់ប្តូរស្ទីលពន្លឺបាន៣របៀប, យ៉ាន់ស្ព័រទំហំ១៨អ៊ីញ, ប្រព័ន្ធសោរ smart key, ឧបករណ៍សាកថ្ម ទូរស័ព្ទឥតខ្សែ, កញ្ចក់ចំហៀងក្តោបអូតូ, ឧបករណ៍ចាប់សញ្ញាមុខក្រោយ និងមានកាមេរ៉ាជួយនៅពេលចតរថយន្ត រួមនឹងមុខងារផ្សេងៗទៀតជាច្រើន។ Maxus D60 ផ្តល់នូវកម្លាំងខ្លាំងពីម៉ាស៊ីនតួបួចំណុះ 1.5T ដែលផ្តល់ថាមពល 169hp និងកម្លាំងបង្វិល 250Nm ។ វាត្រូវបានភ្ផាប់មកជាមួយប្រអប់លេខអូតូ៧វគ្គផងដែរ។

សម្រាប់ភាពងាយស្រួល និងផាសុកភាព រថយន្ត Maxus D60 បានបំពាក់ដោយហ្វ្រាំងដៃអេឡិចត្រូនិច និង Autohold ដែលពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយក៏បន្ថែមនូវរន្ធខ្យល់ម៉ាស៊ីនខាងក្រោយ។ ប្រព័ន្ធកម្សាន្តរបស់រថយន្តនេះ គឺភ្ជាប់មកជាមួយអេក្រង់ទំហំ៨អ៊ីញ និង speaker ចំនួន៦គ្រាប់។ រឿងមួយទៀតនោះគឺ Maxus D60 បានផ្តល់ជូនលោកអ្នកតាមបែបស្តង់ដារ និងបទពិសោធន៍ថ្មីសម្រាប់ការបើកបរដ៏រីករាយ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Maxus D60 បានបំពាក់ដោយពោងសុវត្ថិភាពខាងមុខ និងចំហៀងសម្រាប់ការពារអ្នកបើកបរ និងអ្នករួមដំណើរ, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធជំនួយហ្វ្រាំងអេឡិចត្រូនិក ABS និងប្រព័ន្ធជំនួយពេលចុះចំណោទ, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ និងប្រព័ន្ធកំណត់ល្បឿនថេរពេលបើកបរ។ ដើម្បីបន្ថែមឲ្យកាន់តែសុវត្ថិភាព Maxus D60 ត្រូវបានផ្តល់ជូននូវប្រព័ន្ធ Locking & power door lock។

ដូច្នេះ ដើម្បីសន្សំសំចៃប្រាក់ ហើយអាចទទួលបានរថយន្តប្រណីតទៀតនោះ លោកអ្នកអាចរីករាយជាមួយ Maxus D60។ ហើយអ្នកក៏អាចរីករាយ ជាមួយដំបូល លើបើកបែប Panoramic Sunroof, កុងទ័រឌីជីថល, ផ្ទៃខាងក្នុងធំទូលាយ ហើយជាការពិតលក្ខណៈពិសេស នៃប្រព័ន្ធសុវត្ថិភាព រួមនឹងមុខងារសកម្មផ្សេងៗ ដែលមានលក្ខណៈស្តង់ដារនៃរថយន្តថ្មី៕