(អាមេរិក)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Oppo បាននិងកំពុងតែត្រៀមខ្លួនដើម្បីអភិវឌ្ឍន៍ និងបង្កើតបន្ទះឈីបដោយខ្លួនឯង សម្រាប់ បំពាក់ ជាមួយនឹងស្មាតហ្វូន ដែលការបង្កើតឈីបផ្ទាល់ខ្លួននេះគឺដើម្បីកាត់បន្ថយការពឹងផ្នែកលើក្រុមហ៊ុនផលិតបន្ទះឈីបដទៃដូចជា Qualcomm និង MediaTek ជាដើម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទះឈីបរបស់ Oppo នឹងបំពាក់នូវ បច្ចេកវិទ្យចុងក្រោយបំផុតសម្រាប់ធ្វើឱ្យស្មាតហ្វូន Oppo កាន់តែអស្ចារ្យ ខណៈដែលស្មាតហ្វូនថ្មីដែលបំពាក់នូវឈីបផ្ទាល់ខ្លួននេះនឹង ត្រូវ ដាក់បង្ហាញ និងដំណើរការនៅឆ្នាំ២០២៤។

ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៤នេះ បានបញ្ជាក់ជាផ្លូវការម្ដងរួចមកហើយកាលពីដើមឆ្នាំនេះថា ខ្លួននឹងអភិវឌ្ឍន៍ និងបង្កើតនូវ អង្គប្រតិបត្តិការ ផ្ទាល់ខ្លួន ប៉ុន្តែកាលនោះមិនបានបង្ហាញថា វាជាអ្វីឱ្យប្រាកដនោះទេ។

នេះអាចនិយាយបានថាវាមិនមែនជាដំណឹងថ្មីនោះទេ ព្រោះថាថ្មីៗនេះ ក្រោយពេលដែលពិភពលោកបានជួបប្រទះនូវកង្វះខាតបន្ទះឈីបជាសកល មក ក្រុមហ៊ុនផលិតស្មាតហ្វូន និងរថយន្តជាច្រើននៅលើពិភពលោកបានចាប់ផ្ដើមបោះទុនដើម្បីបង្កើតបន្ទះឈីបសម្រាប់ខ្លួនឯង ដោយសារមិនចាំ បង់ពឹងផ្នែកទៅលើក្រុមហ៊ុនដទៃ និងខ្លាចជួបបញ្ហាដូចនៅពេលនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗដូចជា Samsung, Apple, Xiaomi និង Google សុទ្ធតែបានបង្កើតនូវបន្ទះឈីប ដោយ ខ្លួនឯង៕