(ឡុងដ៏)៖ ក្លិបដែលទើបមានម្ចាស់ថ្មីថ្មោង Newcastle United ស្ថិតក្នុងលីគអង់គ្លេស Premier League បានកំពុងតែចុះពិភាក្សាជាមួយអតីតគ្រូក្លិប Roma លោក Paulo Fonseca ដើម្បីមកបន្តតំណែងនាមជាគ្រូបង្វឹកក្លិបជំនួសលោក Steve Bruce ដែលបានដើរចេញក្នុងពេលថ្មីៗនេះ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

មានបេក្ខជនជាច្រើនកំពុងស្ថិតក្នុងគោលការណ៍របស់សម្ព័ន្ធគ្រប់គ្រង់ក្លិបថ្មីដោយអារ៉ាប៊ីសាអូឌីត ដោយមានលោក Eddie Howe ជាអតីតគ្រូក្លិប Bournemouth, លោក Lucien Favre ជាអតីតគ្រូក្លិប Borussia Dortmund ហើយលោក Roberti Martinez សុទ្ធតែជាបេក្ខភាពស្ថិតក្នុងបញ្ជីការងារជាមួយក្លិប Newcastle United។

ក្នុងនោះលោក Graeme Jones ដែលជាជំនួយការណ៍គ្រូបង្វឹកនោះ នឹងចូលដឹកនាំក្រុមបណ្តោអាសន្នដែលត្រូវប៉ះក្រុម Crystal Palace នៅលីគអង់គ្លេស ស្វែងរក ៣ពិន្ទុបន្តនៅថ្ងៃទី២៣ ខែតុលាចុងសប្តាហ៍នេះ បន្ទាប់ពីលោក Steve Bruce បានលាលែងពីតំណែងកាលពីថ្ងៃពុធសប្តាហ៍នេះ។

ហើយបេក្ខភាពកំពុងនាំមុខគេជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Fonseca ជាអតីតគ្រូក្លិប Roma ក្នុងរដូវកាល២០១៩-២០២១ នៃលីគអីតាលី Serie A ធ្លាប់បានដឹកនាំក្រុមឈរលេខរៀងទី៥ នៃរដូវកាលដំបូងរបស់លោក និងឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រពាន Europa League រដូវកាលមុន៕