(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង បានរៀបចំកម្មវិធីប្រគល់រង្វាន់ធំជាច្រើន ជូនអតិថិជនដែលមានសំណាងឈ្នះ ពីការចាប់ឆ្នោត ក្នុងឱកាសអបអរសាទរខួបគម្រប់៣ឆ្នាំ នៃការបើកដំណើរការ ក៏ដូចជាថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងជាវនូវមុខទំនិញផ្សេងៗពីផ្សារទំនើប ជីប ម៉ុង អស់រយៈពេល៣ឆ្នាំកន្លងមកនេះ។

សូមបញ្ជាក់ថា កម្មវិធីចាប់ឆ្នោតបានប្រព្រឹត្តទៅនៅលើទំព័រ Facebook របស់ផ្សារទំនើប ជីប ម៉ុង នៅថ្ងៃថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងរង្វាន់ធំជាច្រើនដែលមានដូចជា៖ ម៉ូតូ YAMAHA QBIX ១រង្វាន់, ទូទឹកកកខ្នាតតូច ៣រង្វាន់, Microwave ៥រង្វាន់, ម៉ាស៊ីនបូមធូលី ៥រង្វាន់, ម៉ាស៊ីនកិនសាច់ ៥រង្វាន់ ព្រមទាំងមួកសុវត្ថិភាព ២០រង្វាន់។

សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ធំទាំងអស់ និងសូមបន្តរីករាយក្នុងការទិញទំនិញ ប្រកបដោយគុណភាពល្អបំផុត នៅផ្សារទំនើប ជីប ម៉ុង ក៏ដូចជា ជីប ម៉ុង Express ទាំង៦ទីតាំង ដែលមានដូចជា ផ្សារទំនើប ជីប ម៉ុង មុនីវង្ស, ផ្សារទំនើប ជីប ម៉ុង អេដិន ហ្គាដិន, ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក និង ជីប ម៉ុង Express លែនម៉ាក ២៧១។

ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាកម្មវិធីពិសេសៗជាច្រើនទៀត នៅផ្សារទំនើប ជីប ម៉ុង សូមចូលទៅកាន់ទំព័រ Facebook ៖
https://www.facebook.com/ChipMongSupermarket៕