(កណ្ដាល)៖ លោកស្រី ហ៊ុន សុភា និងលោក ឈុន គឹមស្រ៊ុន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ឱ្យតំណាងនាំយកថវិកាចំនួន ២,២២២ដុល្លារ ឧបត្ថម្ភ ដល់សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីអបអរក្នុងថ្ងៃខួបកំណើត ២ឆ្នាំរបស់កូនស្រីពៅ។

នៅក្នុងឱកាសនាំយកថវិកាឧបត្ថម្ភដល់សមាគមតំណាងលោកស្រី ហ៊ុន សុភា បានពាំនាំយកការសួរសុខទុក្ខដល់កុមារ ដែលរស់នៅក្នុងសមាគម ពីសំណាកលោកស្រី ហ៊ុន សុភា និងលោក ឈុន គឹមស្រ៊ុន និងបានផ្ដាំផ្ញើដល់ក្មេងៗនៅក្នុងសមាគមទាំងអស់ ខិតខំសិក្សា រៀនសូត្រ និងការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមវិធានការ ៣កុំ នឹង៣ការពារឱ្យបានល្អ។

លោកប្រធានសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ បានថ្លែងអរគុណដល់លោកស្រី ហ៊ុន សុភា និងលោក ឈុន គឹមស្រ៊ុន ដែលតែងតែជួយដល់សង្គមជាតិ ពិសេសក្មេងៗដែលរស់ក្នុងសមាគម និងបានជូនពរឱ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចផងដែរ៕