(វូហាន)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងវូហាន (Wuhan Marathon) ឆ្នាំ២០២១, ដែលដំបូងឡើយ គ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែតុលានេះ, ត្រូវបានពន្យាពេល ជាមួយនឹងកាលបរិច្ឆេទថ្មី មិនទាន់ត្រូវបានកំណត់, នេះបើតាមការប្រកាសពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ ដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ Wuhan Marathon បានបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 ត្រូវបានរាយការណ៍ ក្នុងទីក្រុងជាច្រើនរបស់ចិន, ដូច្នេះព្រឹត្តិការណ៍ម៉ារ៉ាតុង ត្រូវបានពន្យាពេល ដើម្បីការពារការរាលដាល នៃជំងឺឆ្លងនេះ។

ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៦, Wuhan Marathon ត្រូវបានទទួលស្គាល់ ជាព្រឹត្តិការណ៍ប្រណាំងតាមផ្លូវ កម្រិតពណ៌ប្រាក់ ដោយសមាគមសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ (IAAF)។ នៅឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ ត្រូវបានផ្អាក ដោយសារការរាលដាលនៃជំងឺ COVID-19៕