(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបើកការនាំមុខក្រុម U23 ហុងកុង ១-០ មុន នៅវគ្គទី១ ក្នុងជំនួបបើកឆាកពូល K នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅកីឡដ្ឋាន J-Village ខេត្ត Fukushima ប្រទេសជប៉ុន ។

ជំនួបដ៏ជក់ចិត្តនេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អសម្រាប់ ៤៥នាទីដំបូង ដែលបានបង្កើតឱកាស និងដាក់សម្ពោធច្រើនលើក្រុម U23 ហុងកុង រហូតដល់នាទី៤០ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជា សៀង ចន្ធា ក៏បានបណ្ដើរ និងញាក់ខ្សែការពារហុងកុង ស៊ុតបញ្ចប់ទីជួយឲ្យក្រុម U23 កម្ពុជានាំមុខ ១គ្រាប់មុនតែម្ដង ។

សូមរង់ចាំទស្សនាការប្រកួតបន្ដនៅវគ្គទី២ ដែលមានផ្សាយផ្ទាល់លើផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕