(ឡុងដ៍)៖ ការស៊ុតបាល់បញ្ចូលទី៣គ្រាប់ របស់កីឡាករ Mason Mount បានជួយឲ្យក្លិប Chelsea ឈ្នះ៧-០ លើក្រុមបាតតារាង Norwich City ក្នុងលីគ Premier League នៅថ្ងៃសៅរ៍នេះ, បាននឹងកំពុងបន្តការនាំមុខរបស់ពួកគេ នៅកំពូលតារាង ហើយបានបង្ហាញថា ពួកគេនៅតែជាក្រុមខ្លាំង បើទោះបីជាខ្សែប្រយុទ្ធរបស់ពួកគេ មានរបួសក្តី, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

banner

អ្នកចាត់ការក្លិប Chelsea លោក Thomas Tuchel បានណែនាំឲ្យកីឡាករខ្សែប្រយុទ្ធរបស់លោក ពង្រឹងសមត្ថភាព បន្ទាប់ពីមានការរងរបួស ទៅលើកីឡាករខ្សែប្រយុទ្ធ Romelu Lukaku និងកីឡាករ Timo Werner នៅអំឡុងពេលប្រកួតលីគ Champions League កាលពីថ្ងៃពុធ ដែលបានឈ្នះលើក្រុម Malmo។

ក្លិប Norwich មិនទាន់ស្គាល់ការឈ្នះ នៅឡើយនោះទេ ក្នុងការប្រកួត នារដូវកាលនេះ ហើយទើបតែរកបានគ្រាប់បាល់២គ្រាប់ប៉ុណ្ណោះ។

ដោយឡែក Chelsea មាន២២ពិន្ទុ, នាំមុខក្រុម Liverpool, ដែលនឹងត្រូវប៉ះជាមួយក្រុម Manchester United នៅថ្ងៃអាទិត្យស្អែកនេះ ហើយមាន១៨ពិន្ទុក្នុងដៃ៕