(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ណែនាំពីវិធីសាស្រ្តទាំង៦យ៉ាង ដែលអ្នកអាចស៉្បាបាននៅផ្ទះដោយងាយស្រួល។ យើងគិតថា ស្ប៉ាជាកន្លែងបន្ធូរអារម្មណ៍ ប៉ុន្តែតើអ្នកដឹងទេថាអ្នកពិតជាអាចបង្កើតបរិយាកាសឱ្យដូចស្ប៉ាបាននៅក្នុងគេហដ្ឋានរបស់អ្នកផ្ទាល់?។

នេះគឺជាគន្លឹះដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ដើម្បីបង្កើតបទពិសោធន៍ស្ប៉ាដោយមិនចាំបាច់ចាកចេញពីផ្ទះ៖

ទី១៖ ងូតទឹកពពុះក្នុងអាងទឹក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយការសម្រាកកាយអាចសំដៅទៅលើការងូតទឹកពពុះ។ បន្ថែមផលិតផលសម្រាប់ងូតទឹកដែលគ្មានជាតិស៊ុលហ្វាត ដុតទៀនក្រអូប ចាក់ភ្លេង ហើយសម្រាកកាយនៅក្នុងអាងទឹកដែលអាចឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ។

វិធីល្អមួយដើម្បីធ្វើឱ្យការងូតទឹករបស់អ្នកមានក្លិនល្អ គឺដោយប្រើតែសម្រាប់ពេលងូតទឹក។ វាគឺជាកញ្ចប់តែដែលពោរពេញទៅ ដោយក្លិនឱសថដែលអ្នកចូលចិត្ត។ គ្មានអ្វីដែលល្អដូចការត្រាំទឹកក្តៅឧណ្ឌៗ ដើម្បីបន្ធូរភាពតានតឹងរបស់សាច់ដុំ បើករន្ធញើសរបស់អ្នក និងលាងជម្រះគំនិតអវិជ្ជមានរបស់អ្នកឡើយ។ ម៉្យាងទៀត អ្នកក៏អាចងូតទឹកក្តៅឧណ្ឌៗ ហែលទឹក ឬត្រាំក្នុងចាហ្សាហ្សីក្នុងករណីអ្នកមិនមានអាងងូតទឹក-រកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីនិងបន្ធូរអារម្មណ៍!

ទី២៖ លាបម៉ាសបិទមុខ ម៉ាសបិទមុខល្អមិនចាំបាច់តែធ្វើនៅស្ប៉ាទេ។ អ្នកអាចទទួលបានបទពិសោធន៍ដែលមានគុណភាពខ្ពស់ដូចគ្នានៅផ្ទះ។ ជ្រើសរើសម៉ាសបិទមុខដែលមានក្លិនក្រអូបដូចជារ៉ូសម៉ារី ឬជីអង្កាម។ របស់ដែលខ្ញុំចូលចិត្តខ្លះគឺម៉ាសដីឥដ្ឋ ឬម៉ាស់សន្លឹក។ បិទវាលើមុខរបស់អ្នក ហើយទុកឱ្យវាស្ងួត ឬផ្តល់សំណើមដល់ស្បែករបស់អ្នក ស្របពេលដែលអ្នកគ្រាន់តែរង់ចាំលទ្ធផលតែប៉ុណ្ណោះ។

ទី៣៖ កុំភ្លេចម៉ាសសក់ ក្រៅពីការព្យាបាលស្បែករបស់អ្នក និងផ្តល់ឱ្យវានូវម៉ាសបិទមុខល្អ វាក៏ចាំបាច់ផងដែរ ក្នុងការផ្តល់ឱ្យសក់របស់អ្នកនូវការថែទាំ ដែលវាត្រូវការ។ ការប្រើប្រាស់ម៉ាសសក់អាចជួយផ្តល់សំណើម និងចិញ្ចឹមសក់របស់អ្នកបាន។ អ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតប្រសិនបើអ្នកមានសក់ខូចស្ងួត ឬសក់សំពោង តែអ្នកត្រូវប្រាកដថា អ្នកប្រើប្រាស់ម៉ាសដែលសមស្របនឹងប្រភេទសក់របស់អ្នក ឬអ្នកអាចបង្កើតដោយខ្លួនឯងក៏បាន។

ទី៤៖ ស្រ្កាប់ស្បែក មានថ្ងៃខ្លះ អ្នកក៏ចង់បំបាត់រាល់បញ្ហារបស់អ្នកដែរ។ ហេតុអ្វីមិនធ្វើឱ្យវាក្លាយទៅជាទម្លាប់ផ្ទាល់ខ្លួន ដោយប្រើការខាត់ស្បែក ដែលមានក្លិនអស្ចារ្យ និងមានភាគល្អិតដុសខាត់ដែលជម្រុះកោសិកាស្បែកងាប់ចេញ? នៅពេលអ្នកមានអារម្មណ៍ថាស្បែករបស់ អ្នកទន់ និងរលោងអ្នកនឹងភ្លេចនូវរាល់បញ្ហារបស់អ្នក។

ទី៥៖ ផ្តល់សំណើមពីក្បាលដល់ចុងជើងមិនមានអ្វីល្អដូចការលាបក្រែមផ្តល់សំណើមដល់ស្បែកភ្លាមៗ បន្ទាប់ពីការលាងសម្អាត ឬងូតទឹកពពុះនោះទេ។ កុំភ្លេចប្រើឡេផ្តល់សំណើម និងថែរក្សាស្បែករបស់អ្នក!

លាបឡេនៅពេលស្បែករបស់អ្នកនៅតែសើម ដើម្បីឱ្យជាតិសំណើមបានជ្រាបចូលស្បែកបានល្អ។ ជាលទ្ធផលស្បែករបស់អ្នក នឹងមើលទៅក្មេងជាងវ័យ ហើយទន់រលោង។ ចំណាយពេលពីរបីនាទីបន្ថែមដើម្បីបន្ធូរអារម្មណ៍ និងផ្តោតលើម្រាមជើង ប្រអប់ជើង ជើង និងដៃរបស់អ្នក។ ការម៉ាស្សាបន្តិច និងការផ្តល់សំណើមដ៏អស្ចារ្យក៏អាចជួយបន្ធូរភាពតានតឹងប្រចាំថ្ងៃបានផងដែរ។

ទី៦៖ បន្ធូរអារម្មណ៍បន្ថែមជាមួយផលិតផលដែលផលិតពីដើមហ៊ីមជាចុងក្រោយ សូមសាកល្បងផលិតផលថែរក្សាស្បែកដែលផលិតពីដើមហ៊ីម។ ប្រេងដែលបានរកឃើញនៅក្នុងគ្រាប់រុក្ខជាតិហ៊ីម គឺល្អសម្រាប់ផ្តល់សំណើម និងផ្តល់អត្ថប្រយោជន៍ដល់ស្បែក និងសក់។ ផលិតផលថែរក្សាស្បែកដែលមានរួមបញ្ចូលដើមហ៊ីម និងត្រូវបានគេប្រើប្រាស់ច្រើន រួមមានប្រេងម៉ាស្សា, ឡេផ្តល់សំណើម, សេរ៉ូមលាបមុខ និងសាប៊ូ។

កុំមានអារម្មណ៍ថាមានកំហុស នៅពេលដែលអ្នកចំណាយពេលវេលាមើលថែខ្លួនឯង។ ការថែរក្សាបន្តិចបន្តួចពិតជាមាន ប្រយោជន៍ដល់អ្នក និងសុខុមាលភាពរបស់អ្នក។ វាអាចជាការងូតទឹកពពុះ ការបិទម៉ាស់ ការអានសៀវភៅ ឬគ្រាន់តែចំណាយពេល៥នាទី ដើម្បីផឹកតែមួយពែង។ សូមចងចាំថាការថែទាំខ្លួនឯង គឺជាការស្រឡាញ់ខ្លួនឯង ហើយអ្នកសាកសមនឹងទទួលបានវា!

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ ដោយផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕