(ភ្នំពេញ)៖ ការសម្ដែងរបស់ ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី «MEKONG - KOREA FRIENDSHIP CONCERT» កាលពីយប់មិញនេះ ពិតជាបានសាង នូវរូបភាពជាប្រវត្តិសាស្រ្តដ៏អស្ចារ្យខ្លាំងបំផុត មិនធ្លាប់មានក្នុងសិល្បៈកម្ពុជា។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញនូវភាពទន់ភ្លន់ ប៉ុន្តែពោពេញដោយកម្លាំងអស្ចារ្យ ម៉ឺងម៉ាត់ ពេញប្រៀប ដោយភាពជឿជាក់ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅឲ្យពិភពលោកបានឃើញ។ នេះពិតជាខ្លាំងនៅតែខ្លាំង ហើយកាន់តែខ្លាំងនាមជាកំពូលតារាសម្រៀងស្រីប្រចាំប្រទេស និងក្រោមដំបូលផលិតកម្មដ៏ធំជាងគេ ក្នុងស្រុក គឺ ផលិតកម្ម រស្មីហង្សមាស។

បទ «រស់ជាខ្លួនឯង» ដែល ឱក សុគន្ធកញ្ញា លើកយកមកសម្តែងកាលពីយប់មិញនេះ ត្រូវបានផលិតឡើង យ៉ាងពិសេសពីផលិតកម្ម រស្មីហង្សមាស ដែលមានការគាំទ្រជាពិសេសពីក្រុមហ៊ុន Smart បានរំលេចចេញ នូវរូបភាពយ៉ាងគួរឲ្យស្ញប់ស្ញែងជាទីមោទនៈ។ គ្រងឈុត នាយរោងដ៏ប្រណិត ឱក សុគន្ធកញ្ញា រាំពត់ពែន យ៉ាងគួរឲ្យគយគន់ លាយឡំនឹងឈុតសម័យទំនើប ព្រមជាមួយសំឡេងដ៏មានអំណាច ពិតជារូបភាពដ៏ ឥតខ្ចោះមួយ ដែលធ្វើឲ្យអ្នកទស្សនាមិនអាចបំភ្លេចបាន។ មានមតិជាច្រើនបានលើកឡើងថា គ្រប់យ៉ាងក្នុងការសម្តែងនេះពិតជា Perfect មិនថាការរៀបចំឆាក ភ្លើង សម្លៀកបំពាក់ អ្នកចម្រៀង គឺរូបភាពដែលចេញមក ទាំងស្រុងពិតជាប្រណិត និងអស្ចារ្យ។

បន្ទាប់ពីការផ្សាយផ្ទាល់ ចប់ភ្លាមៗ ឃើញមានការចែករំលែកយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គម ដែលបានបង្ហាញពីអារម្មណ៍ រំភើប និងមោទនភាពនូវការសម្តែង របស់កំពូលតារាចម្រៀងយើងមួយរូបនេះ ទៅកាន់ពិភពលោក។

ទស្សនាវីដេអូបទចម្រៀងដ៏ពិសេសនេះ តាមរយៈ Link ខាងក្រោម៖