(ពិភពលោក)៖ ប្រទេសកាណាដា គឺជាប្រទេសធំទី២បន្ទាប់ពីប្រទេសរុស្ស៉ី ដែលមានផ្ទៃដីសរុប៩.៩៨៥លានគីឡូម៉ែត្រក្រឡា។ ប្រទេសនេះត្រូវបានបែងចែកជាខេត្តចំនួន១០ និងតំបន់ស្វយ័តចំនួន៣ទៀត។ តើអ្នកដឹកនាំទេថា តើអ្នកណាជាម្ចាស់ដែនដីនៃប្រទេសកាណាដា?

banner

ដែនដី ៩.៧% នៃដែនដីសរុប គឺជាកម្មសិទ្ធិឯកជន ហើយក្រៅពីនេះគឺជារាជពសុធា (Crown Land) របស់ព្រះមហាក្សត្រីអេលីសាប៊ែតទី២ (Elizabeth II) ដែលត្រូវជាប្រមុខរដ្ឋរបស់កាណាដាផងដែរ ប៉ុន្តែដែនដីទាំងនោះត្រូវបានគ្រប់គ្រងជំនួសដោយទីភ្នាក់ងារនិងក្រសួងផ្សេងៗ នៃរដ្ឋាភិបាលរបស់ប្រទេសកាណាដា។

រដ្ឋធម្មនុញ្ញនៃប្រទេសកាណាដា មិនមានបញ្ញត្តិអនុញ្ញាតឱ្យ ជនជាតិកាណាដាណាម្នាក់កាន់កាប់ដីធ្លីពេញសិទ្ធិនោះឡើយ។ ជនជាតិកាណាដាមានសិទ្ធិតែទៅលើអចលនទ្រព្យប៉ុណ្ណោះ។

ដែនដីពាក់កណ្ដាលនៃរាជពសុធា ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលខេត្តនីមួយៗ ហើយពាក់កណ្ដាលទៀតត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ។ រាជពសុធាដែលមិនមានមនុស្សរស់នៅ ភាគច្រើនជាឧទ្យានជាតិ ព្រៃឈើ និងដីកសិកម្ម៕