(ភ្នំពេញ)៖ ក្រោយពីបង្ហាញវត្តមានជាផ្លូវការ កាលពីថ្ងៃទី១៨ ខែតុលា កន្លងមកនេះ ទឹកលាងចាន Ora ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ទាំងនៅតាមបណ្ដាទីផ្សារ និងផ្សារទំនើបនានា ក៏ដូចជាតាមរយៈការបញ្ជាទិញលើទំព័រហ្វេសប៊ុកផ្លូវការ របស់ទឹកលាងចាន Ora។

banner

ទឹកលាងចាន Ora គឺជាភ្នាក់ងារលាងសម្អាតចានឆ្នាំងដ៏ឈ្លាសវៃ ដែលអាចជម្រះជាតិខ្លាញ់ស្នាមប្រលាក់គ្រប់ប្រភេទ ធ្វើឲ្យស្អាតភ្លឺចែងចាំង និងមានក្លិនក្រអូប ជាមួយនឹង៣ក្លិនគឺ ក្លិនស្លឹកគ្រៃ ក្លិនក្រូចឆ្មារ ក្លិនតែបៃតង ជាមួយមុខងារពិសេសផ្សេងៗគ្នា។

ជាពិសេសនោះ ទឹកលាងចាន Ora ផ្ដល់នូវ៤ចំណុះសម្រាប់ជ្រើសរើស គឺចំណុះ៣៨០ក្រាម, ៧៣០ក្រាម, ១.៥គីឡូក្រាម និង៣.៥គីឡូក្រាម ជាមួយនឹងការរចនា សម្រិតសម្រាំងរូបរាងដបយ៉ាងល្អ ដែលផ្ដល់ភាពងាយស្រួល ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។

ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនដែលបានគាំទ្រ រាល់ការចំណាយលើទឹកលាងចាន Ora ចាប់ពី៥.៩៩ដុល្លារឡើងទៅ អតិថិជននឹងទទួលបានទឹកលាងចាន Ora ចំណុះ៣៨០ក្រាមមួយដប រីឯរាល់ការចំណាយចាប់ពី៧.៩៩ដុល្លារឡើងទៅ នឹងមានការថែមជូននូវកាបូបស្ពាយចង្កេះមួយដោយឥតគិតថ្លៃ។

ការផ្ដល់ជូនពិសេសនេះ មានត្រឹមតែ៧ ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃ២៥ ដល់៣១ ខែតុលា នៅផ្សារទំនើប ជីប ម៉ុង សាខាមុន្នីវង្ស។

បើចង់ជ្រាបច្បាស់អំពីទីតាំងបន្ទាប់ ដែលនឹងផ្ដល់ជូនប្រូម៉ូសិនពិសេសនេះ ក៏ដូចជាព័ត៌មានផ្សេងៗពីផលិតផល Ora កុំភ្លេចតាមដានទំព័រហ្វេសប៊ុកផ្លូវការ Ora Cambodia៕