(ភ្នំពេញ)៖ ហាងលក់មាន់បំពង ដែលមានភាពល្បីល្បាញពាសពេញប្រទេសចិន និងប្រទេសផ្សេងៗជាច្រើនទៀត ក្រោយទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ អតិថិជនអស់រយៈពេលជិត១០ឆ្នាំមកហើយ ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់រហូតដល់៥០រសជាតិ បានមកដល់ទីផ្សារក្នុងប្រទេសកម្ពុជាហើយ និងបានបើកសម្ពោធ លក់ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ នោះគឺហាង WFC ដែលមានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម ផ្ទះលេខ #854E0 និង #856 E0E1E2, ផ្លូវ១២៨ , សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

banner

ជាមួយនឹងការអបអរការបើកដំណើរការហាងដំបូងបំផុតនៅកម្ពុជានេះ អតិថិជន១០នាក់ដំបូង ដែលបានចូលញ៉ាំក្នុងហាងនេះចាប់ពីម៉ោង ១២៖០០រសៀល ដល់ម៉ោង២៖០០នាទី និងមានការផ្តល់ជូនដោយឥតគិតថ្លៃ ហើយសម្រាប់អតិថិជនផ្សេងៗទៀត និងមានការបញ្ចុះតម្លៃ១០% សម្រាប់រយៈពេល ២សប្តាហ៍ដំបូង នៃការបើកសម្ភោធហាងនេះផងដែរ។

លោក Dave ម្ចាស់ហាងមាន់បំពង WFC នៅកម្ពុជា និងជាអ្នកនាំចូលផ្តាច់មុខម៉ាកយីហោ WFC ពីប្រទេសចិន បានបញ្ជាក់ថា ម៉ាកយីហោហាង WFCនេះមានប្រភពដើម នៅក្នុងប្រទេសចិន និងបានចាប់ផ្តើមបើកដំណើរការលក់តាំងពីឆ្នាំ២០១៤មកម្លេះ ជាមួយនឹងភាពល្បីល្បាញ ដោយសាររសជាតិឆ្ងាញ់នៃមាន់បំពងនេះបានធ្វើឱ្យអថិជន មានការគាំទ្រយ៉ាងច្រើន និងមានភាពរីកចំរើនយ៉ាងឆាប់រហ័ស ដោយបានពង្រីកសាខារបស់ខ្លួនបានរហូតដល់ ៨,០០០កន្លែងក្នុងប្រទេសចំនួន១៥ នៅទូទាំងពិភពលោក។

លោក Dave បានបន្តថា ហាងមាន់បំពង WFC ក៏កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ក្នុងប្រទេសទាំង១៥នោះផងដែលរួមមាន៖ ចិន អាមេរិក អង់គ្លេស ស្កុតឡែន រុស្ស៊ី អ៊ីតាលី អូស្ត្រាលី កាណាដា ព័រទុយហ្គាល់ មីយ៉ាន់ម៉ា ហ្វីលីពីន តូក្យូ ឥណ្ឌូនេស៊ី និងកម្ពុជា ហើយលោកសង្ឃឹមយ៉ាងមុតមាំដែរថា ហាងមួយនេះក៏នឹង ទទួលបានការ គាំទ្រយ៉ាងច្រើនពីអតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមាន់បំពងទាំងមូល ដែលមានច្រើនរសជាតិជាមួយ នឹងតម្លៃសមរម្យបំផុត។

ជាជំហានដំបូងនៅកម្ពុជា ហាង WFC នេះ មានលក់មាន់បំពងរសជាតិ Signature Golden Chicken, Black gold chicken, Canto Special Chicken, Korean Style Garlic Chicken, Spicy Chicken Burger, Golden Drumsticks, French Fries, Nuggets, Spicy Chicken Rice និងទឹកភេសជ្ជៈជាច្រើនប្រភេទទៀត ដើម្បីបំពេញ តម្រូវការរបស់អតិថិជនផងដែរ។

ហាង WFC នៅផ្លូវកម្ពុជាក្រោមនេះ ក៏ជាកន្លែងដ៏សមរម្យបំផុត សម្រាប់ការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងសមរម្យបំផុតសម្រាប់ជាកន្លែងសិក្សាស្រាវជ្រាវរបស់ យុវវ័យ ដោយសារនៅជុំវិញហាងមួយនេះគឺនៅក្បែរនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ IFL និងវិទ្យាល័យ រួមទាំងកន្លែងការងារជាច្រើនទៀត សាកសមសម្រាប់ការ ទទួលទានអាហារថ្ងៃត្រង់ និងការសិក្សាស្រាវជ្រាវផ្សេងៗ។

ជាមួយគ្នានោះដែរលោក Dave បានបន្ថែមថា សំរាប់ចក្ខុវិស័យរបស់លោកនៅខាងមុខទៀត លោកនឹងពង្រីកសាខាឱ្យបានចន្លោះពី៥០ទៅ១០០សាខាបន្ថែមទៀត ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ហើយលោកក៏នឹងបើកឱកាសសម្រាប់សហគ្រិនផ្សេងៗទៀត ដែលមានបំណងចង់សហការ ទិញនូវម៉ាកយីហោ(Franchise) មាន់បំពង WFC នេះយកទៅបើកហាងនៅកន្លែងផ្សេងៗទៀតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទងតាមរយៈលេខ ០៩៩ ៨៩១ ៨១៨៕