(ភ្នំពេញ)៖ អ្វីទៅជាបដិវត្តន៍ឧស្សាហកម្ម 4.0? តើវាមានប្រយោជន៍អ្វីខ្លះដែលតម្រូវឲ្យម្ចាស់អាជីវកម្ម សហគ្រាសធំៗ និងអ្នកសេដ្ឋកិច្ចនៅកម្ពុជា ចាំបាច់ត្រូវតែបផ្សាំខ្លួន ជាមួយបរិបទថ្មីនេះ?

សម្រាប់ប្រធានបទ «វិធីសាស្រ្តក្នុងការសម្របខ្លួនជាមួយនឹងបដិវត្តន៍ឧស្សាហកម្ម 4.0 សម្រាប់ការលើកកម្ពស់អាជីវកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា» គឺជាប្រធានបទទី២ របស់សិក្ខាសាលាអនឡាញ «THRIVE Cambodia ឬ កម្ពុជាឈានមុខ» ដែលរៀបចំដោយក្រុមហ៊ុន Ezecom និងធ្វើការផ្សាយផ្ទាល់ពីទំព័រ Facebook របស់ក្រុមហ៊ុន Ezecom និងដៃគូរសហការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០៖០០ព្រឹក ដល់ម៉ោង ១២៖០០ថ្ងៃត្រង់។

សិក្ខាសាលាអនឡាញ «THRIVE Cambodia ឬ កម្ពុជាឈានមុខ» នេះ នឹងមានរៀបចំឡើងចំនួន៥ភាគ លើប្រធានបទផ្សេងៗផ្តោតលើផ្នែកបច្ចេកវិទ្យានឹងបង្ហាញ នូវដំណោះស្រាយទាន់សម័យ និងវិធីសាស្រ្តថ្មីៗប្រកបដោយប្រសិទ្ធភាពខ្ពស់ជំនួយដល់ភាពច្នៃប្រឌិតនៃអាជីវកម្ម ក៏ដូចជាណែនាំអំពីរបៀបដែលម្ចាស់អាជីវកម្ម នឹងត្រូវផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងយុគសម័យថ្មីដែលគ្រប់គ្រងដោយបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងការងារ និងបង្កើនប្រាក់ចំណេញ។

អ្នកដែលអាចទទួលអត្ថប្រយោជន៍ផ្ទាល់ពីសិក្ខាសាលានេះរួមមាន SME Startup, សហគ្រាសធំៗ, សហគ្រិន, អ្នកជំនាញបច្ចេកវិទ្យា, និស្សិតនិងសាធារណជនដែល ចាប់អារម្មណ៍ នឹងបច្ចេកវិទ្យាសម័យទំនើប។

សម្រាប់ប្រធានបទទី២នេះនឹងមានការបកស្រាយយ៉ាងលម្អិតដោយវាគ្មិនដែលមានចំណេះជំនាញនិងបទពិសោធន៍ ពីស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនដូចជា៖

* លោក ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអនុរដ្ឋលេខាធិការជាតិ ហើយបន្ទាប់មកជារដ្ឋលេខាធិការ នៅក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លោកក៏ជាសមាជិក គណៈកម្មាធិការជាតិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ចាប់តាំងពីឆ្នាំ២០០៨មក។

* លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅកម្ពុជា និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥នៅអាស៊ីអាគ្នេយ៍។ លោកបណ្ឌិតមានបទពិសោធន៍២៣ឆ្នាំ ក្នុងវិស័យកសិកម្ម ច្បាប់ សំណង់ បច្ចេកវិទ្យា អាជីវកម្ម លោកក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

* លោក ឌី ចិត្រា នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនEzecom។ លោក ចិត្រា មានឯកទេសខាងសវនកម្ម ហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យក្នុងវិស័យផ្សេងៗជាច្រើន និងមានបទពិសោធន៍ជាង១៥ឆ្នាំ ក្នុងនាមជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនអន្តរជាតិ។ លោកបានទទួលការអប់រំផ្នែកហិរញ្ញវត្ថុ ដោយទទួលបានបរិញ្ញាបត្រ គណនេយ្យ និងហិរញ្ញវត្ថុ និងជាបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ជាមួយនឹងចំណេះដឹង អំពីស្តង់ដារ របាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ និងSarbanes-Oxley។

សូមចូលរួមតាមដានទស្សនា និងផ្ញើរជាសំណួរសម្រាប់សួរផ្ទាល់ទៅវាគ្មិនទាំង៣រូប ក្នុងពេលកំពុងផ្សាយផ្ទាល់តែម្តងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈការ ផ្សាយផ្ទាល់ លើទំព័រ Ezecom Facebook, CTN, MyTV, Royal Group, Business Cambodia និង Fresh News។ អ្នកដែលបានចូលរួមទស្សនា និងសួរសំណួរនឹងទទួលបានរង្វាន់អនុស្សាវរីយ៍ពីក្រុមហ៊ុន Ezecom ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានលើទំព័រហ្វេសប៊ុក Ezecom និង Telegram Channel របស់កម្មវិធី៖ https://t.me/ezecomdigitalwebinar