(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន! ត្រឹមតែប៉ុន្មានថ្ងៃសោះ MV «វាក់សាំងមនុស្សក្បត់» របស់ផលិតកម្មដាវីត្រា កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម ដោយមានអ្នកចូលមើលជិត១លាននាក់ ជាពិសេសអ្នកដែលលេង Tik Tok បានចូលមើលជាងកន្លះលាននាក់ និងយកទៅត្រាប់តាមជាង១០K ខណៈដែលនៅក្នុង Youtube ជាង៣០លាននាក់។

MV «វាក់សាំងមនុស្សក្បត់» គឺច្រៀងរៀបរាប់អំពីស្នេហាខកចិត្តរបស់នារីអភ័ព្វស្នេហ៍ម្នាក់ ដែលតែងតែជួបរឿងរ៉ាវស្នេហាមិនសមប្រកប ជួបតែប្រុសសាវាម្តង ហើយម្តងទៀត ដែលធ្វើឲ្យរូបនាង ស្ទើរតែរលែងហ៊ានប្រលូកក្នុងរៀងស្នេហា។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនាងសួរថាតើលើកលោកនេះ មានវាក់សាំងណាចាក់ដើម្បីកុំឲ្យមានមនុស្សប្រុសក្បត់ចិត្តដែរទេ? ព្រោះនាងមិនចង់ជួបបុរសចិត្ត សាវាទៀតឡើយ។

បើចង់ស្តាប់កំសាន្ត និងទស្សនានូវ MV «វាក់សាំងមនុស្សក្បត់» នេះសូមចូលទៅកាន់តំណរភ្ជាប់នេះ https://youtu.be/jdaZWDPNBeI។ លោកអ្នកក៏អាចទាញយកកម្មវិធីអេប «App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់ និងទស្សនា MVs នានាបានដោយមិនគិតថ្លៃផងដែរ៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០៩៦ ៨៨៨៨ ១១៕