(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ខេអេហ្វអេ ប្រផឹធី នៃបុរី កៀនស្វាយផាក បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី កៀនស្វាយផាក ជាមួយនឹងអត្រាការប្រាក់ទាបរហូតដល់ ៦.៨៨% ក្នុងមួយឆ្នាំ (សម្រាប់ឆ្នាំទី១)។

banner

លើសពីនេះ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី កៀនស្វាយផាក នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន ព្រមទាំងអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងនៅការិយាល័យលក់នៃបុរី កៀនស្វាយផាក ក្រោមអធិបតីភាពរបស់ លោក ស៊ីសុវត្ថិ វីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ា និងលោកឧកញ៉ា នួន ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកក្រុមហ៊ុន ខេអេហ្វអេ ប្រផឹធី នៃបុរី កៀនស្វាយផាក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះរបស់យើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ +855 78 222 082 / 78 222 086 ឬសេវាបម្រើអតិថិជនតាមទូរស័ព្ទ 023 999 000។ លោកអ្នកក៏អាចទាក់ទងផ្នែកលក់របស់បុរី គៀនស្វាយផាក តាមរយៈលេខទូរស័ព្ទ 089 915 168 / 089 917 168៕