(មែលប៊ន)៖ កីឡាករវាយតេន្នីស ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានគេអនុញ្ញាតឲ្យចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ Australian Open បាន, ប៉ុន្តែត្រូវធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ និងត្រូវធ្វើតេស្តជាទៀងទាត់, នេះបើតាមលិខិត ដែលបានផ្ញើទៅកាន់កីឡាករ របស់សមាគមតេន្នីសផ្នែកនារី (WTA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

banner

កាលពីសប្តាហ៍មុន, រដ្ឋមន្ត្រីកីឡាអូស្ត្រាលី បានលើកឡើងថា កីឡាករ ដែលមិនចាក់វ៉ាក់សាំង មិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេស សម្រាប់ចូលរួមប្រកួតនោះទេ។ ប៉ុន្តែក្រុមប្រឹក្សារបស់កីឡាករ នៅសមាគមតេន្នីសផ្នែកនារី បានបញ្ជាក់ថា ខ្លួនបានប្រាប់ទៅកាន់អ្នកចូលរួមប្រកួតទាំងអស់ថា អាចទៅចូលរួមប្រកួត នៅព្រឹត្តិការណ៍ដែលនឹងធ្វើឡើង នៅទីក្រុង Melbourne នាខែមករាខាងមុខបាន។

កីឡាករតេន្នីសមួយចំនួនធំ, រួមទាំង៣៥% នៃកីឡាករ លេងនៅពានរង្វាន់ ATP Tour ផ្នែកបុរស, នៅតែមិនបានចាក់វ៉ាក់សាំង។

នៅក្នុងលិខិត ផ្ញើទៅកាន់កីឡាករ WTA បានឲ្យដឹងថា កីឡាករបានចាក់វ៉ាក់សាំងពេញលេញ នឹងតម្រូវឲ្យធ្វើតេស្ត ក្នុងរយៈពេល២៤ម៉ោង នៃការមកដល់ ប៉ុន្តែពួកគេ៖
-មិនតម្រូវឲ្យធ្វើចត្តាឡីស័ក
- គ្មានការរឹតបន្តឹង ដែលបានដាក់លើពួកគេ
-អាចធ្វើដំណើរផ្លាស់ទីដោយសេរី

ដោយឡែក ចំពោះកីឡាករមិនបានចាក់វ៉ាក់សាំង៖
-តម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ១៤ថ្ងៃ នៅពេលមកដល់
-ត្រូវធ្វើតេស្តជាទៀងទាត់៕