(មេនឆេស្ទើ)៖ គិតមកទល់ពេលនេះ មានបេក្ខជននានាកើនដល់ ៦រូបហើយដែលថ្នាក់ដឹកនាំក្លិបបិសាចក្រហម Manchester United បានកំពុងពិចារណាយកមកជំនួសតំណែងលោក Ole Gunnar Solskjaer ក្នុងនោះដែរមានលោក Zinedine Zidane អតីតគ្រូបង្វឹករបស់ Real Madrid ជាបេក្ខភាពនាំមុខគេ។

លោក Zinedine Zidane, Antonio Conte, Mauricio Pochettino, Laurent Blanc, Branden Rodgers រួមទាំងលោក Erik ten Hag សុទ្ធតែចាប់អារម្មណ៍ក្នុងការងារជាមួយ Man Utd ទាំងអស់ ដ្បិតការងារនៅទឹកដី Old Trafford ប៉ុន្មាននាក់ចុងក្រោយសុទ្ធតែត្រូវបញ្ចប់តំណែងទាំងអស់ក៏ដោយគិតចាប់តាំងពីលោក David Moyes, Louis van Gaal រួមទាំងលោក Jose Mourinho ជាដើម។

លោក Zidane លោក Conte និងលោក Laurent Blanc បានទំនេរពីការងារដូចគ្នា គិតចាប់តាំងពីលាឈប់ពីក្លិប Real Madrid, Inter Milan និង Paris Saint-Germain រួចមក និងមានតែក្លិបធំៗទេ ដែលលោកទាំងនោះមានចំណាប់អារម្មណ៍ទៅដឹកនាំ ជាមួយនឹងប្រាក់ពលកម្មកប់ពពកទៀតផង។

ក្រឡេកមកចាប់អារម្មណ៍ពី Man Utd ពេលនេះ ដាច់ ៨ពិន្ទុពីក្រុមកំពូលតារាងតោខៀវ Chelsea ក្នុងលីគកំពូលអង់ក្លេស Premier League គិតត្រឹម ៩សប្តាហ៍មកនេះ ក្រោយចាញ់ Liverpool ៥-០ នៅទឹកដី Old Trafford មិនគួរឲ្យជឿ នៅពេលលេង ៤ប្រកួតក្នុងលីគចុងក្រោយនេះមិនដែលឈ្នះសោះ ដែលធ្វើឲ្យកៅអីរបស់លោក Ole កាន់តែក្តៅបែបនេះ៕