(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានដាក់ដំណើរការគណនីនិម្មិត សម្រាប់អតិថិជនរបស់ខ្លួន ដែលមានឈ្មោះថា គណនីព្រីនស៍ eAccount។ ជាមួយគណនីព្រីនស៍ eAccount នេះ អតិថិជនអាចធ្វើការបើកគណនីបានភ្លាមៗ តាមរយៈកម្មវិធី PRINCE Mobile ដោយមិនគិតថ្លៃ និងមិនចាំបាច់ចំណាយពេលវេលា ក្នុងការបំពេញឯកសារនានា។

គណនីថ្មីនេះ បង្កើតឡើងសម្រាប់អតិថិជនដែលមានបំណងចង់បើកគណនីជាមួយធនាគារ ព្រីនស៍ ហើយមិនចាំបាច់ធ្វើដំណើរមកកាន់សាខាធនាគារដោយផ្ទាល់ ពួកគេនឹងទទួលបាននូវភាពងាយស្រួល ក៏ដូចជាទទួលបានអត្ថប្រយោជន៍ក្នុងការពារសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។

វិធានការគម្លាតសង្គមដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តឲ្យប្រជាជន ចាប់ផ្តើមងាកមកប្រើប្រាស់សេវាឌីជីថលជំនួសវិញ ដែលក្នុងនោះរួមមាន ការប្រើប្រាស់សេវាធនាគារជាដើម។

គណនីព្រីនស៍ eAccount គឺជាផលិតផលហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យអតិថិជនធ្វើការបើកគណនីបានដោយខ្លួនឯង ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពជាមួយធនាគារ ព្រីនស៍។ គណនីនេះ នឹងធ្វើឱ្យរាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់បែបឌីជីថល របស់អតិថិនជនកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ហើយវាក៏អាចជួយបង្កើននូវប្រតិបត្តិការហិរញ្ញវត្ថុនៅទូទាំងប្រទេសផងដែរ។

គណនីព្រីនស៍ eAccount មានពីររូបិយប័ណ្ណគឺ គណនីសម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ហើយដំណើរការនៃការបើកគណនីនោះទៀតសោត ក៏មិនតម្រូវឱ្យមានឯកសារ ឬសៀវភៅប្រាក់បញ្ញើសន្សំដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់ ហើយគណនីប្រភេទនេះ ក៏មិនតម្រូវឲ្យមានសមតុល្យតម្កល់ ក្នុងគណនីនោះទេ។

សេវាកម្មដែលផ្តល់ជូនសម្រាប់គណនីនេះ រួមមាន៖ ការផ្ទេរប្រាក់ក្នុងធនាគារ ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ (NCS ប្រព័ន្ធរីធែលផេ បាគង សេវាទូទាត់រហ័ស) ការបញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាម PRINCE Pay និងសេវាជាច្រើនទៀត។

សម្រាប់ការដាក់ និងដកប្រាក់ អតិថិជនអាចធ្វើការដាក់-ដកបានគ្រប់ពេលវេលាតាមរយៈមុខងារ «ប្រតិបត្តិការដោយគ្មានប័ណ្ណ» ដែលមាននៅលើម៉ាស៊ីនអេធីអឹម របស់ធនាគារ ព្រីនស៍ទូទាំងប្រទេស។

ធនាគារ ព្រីនស៍ ផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជនធនាគារឌីជីថលថ្មីរបស់ខ្លួន ក្នុងនោះផងដែរអតិថិជនគណនីព្រីនស៍ eAccount ថ្មីទាំងអស់នឹងទទួលបាន៥០០ពិន្ទុរង្វាន់ ដែលស្មើនឹង៥ដុល្លារ ហើយសម្រាប់អ្នកណែនាំអតិថិជន នឹងទទួលបាន២០០ពិន្ទុរង្វាន់ស្មើនឹង២ដុល្លារផងដែរ។

ពិន្ទុរង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនីអតិថិជន និងអ្នកណែនាំភ្លាមៗ នៅពេលដែលពួកគេបានចុះឈ្មោះ ឬណែនាំបានជោគជ័យ។ កាន់តែពិសេស! អតិថិជននឹងមានឱកាសឈ្នះរង្វាន់ក្នុងការចាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ ដោយគ្រាន់តែធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ PRINCE Mobile។

សម្រាប់ពិន្ទុរង្វាន់នេះ អតិថិជនអាចធ្វើការប្តូរពិន្ទុ ដោយជ្រើសរើសជាការបញ្ចូលកាតទូរស័ព្ទ ឬធ្វើការទូទាត់នៅតាមហាងជាដៃគូអាជីវកម្ម PRINCE Pay ច្រើនជាង ៧,០០០កន្លែងទូទាំងប្រទេស។

អតិថិជនដែលមានបំណងចង់បើកគណនីព្រីនស៍ eAccount អាចធ្វើការទាញយកកម្មវិធី PRINCE Mobile ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android បានយ៉ាងងាយស្រួលតាមរយៈ App Store និង Google Play Store។

សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការចុះឈ្មោះប្រើប្រាស់ គណនីព្រីនស៍ eAccount និងលក្ខខណ្ឌ សូមធ្វើការទំនាក់ទំនងមកកាន់សេវាទំនាក់ទំនងអតិថិជន តាមរយៈលេខទូរស័ព្ទ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ) ឬចូលទៅកាន់គេហទំព័រ www.princebank.com.kh