(តូក្យូ)៖ បញ្ចប់លទ្ធផលវគ្គទី១ ក្រុមជម្រើស U23 ជប៉ុន បាននាំមុខក្រុម U23 កម្ពុជា ២-០ ជាបណ្តោះអាសន្នដែលការប្រកួតស្ថិតក្នុងពូល K ដែលក្រុមយុវជនជប៉ុន ធ្វើបាននាទី៩ នឹងនាទី៤៥ ដែលនេះជាការប្រជែងពានរង្វាន់ AFC U23 Asian Cup 2022 វគ្គជម្រុះក្នុងពូលដែលធ្វើឡើងនាកីឡដ្ឋាន J-Village នាវេលាម៉ោង ១១៖០០នាទីព្រឹក(ម៉ោងនៅកម្ពុជា) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

សូមរង់ចាំទស្សនាការប្រកួតបន្ដនៅវគ្គទី២ ដែលមានផ្សាយផ្ទាល់លើផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕