(បាងកក)៖ PropertyGuru ជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសពីការ ដាក់ចេញ នូវវេទិកាបច្ចេកវិទ្យា និងគំនិតឈានមុខគេតាមប្រព័ន្ធអនឡាញជំនាន់ទីពីររបស់ខ្លួន គឺកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ី។

ដោយប្រមូលផ្តុំនូវគំនិតល្អបំផុត អ្នកដឹកនាំធុរកិច្ច និងអ្នកធ្វើការសម្រេចកម្រិតកំពូលៗនៅក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំនៅតំបន់អាស៊ីនេះ ពោលគឺវេទិកាតាមប្រព័ន្ធអនឡាញគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ នៅលើគេហទំព័រ asiarealestatesummit.com ដោយមានមុខងារអន្តរកម្ម ដូចជាការជជែកផ្ទាល់ (live chat) ស្តង់អនឡាញ (virtual booths) និងការចាក់បញ្ជី playlist តាមតម្រូវការបន្ទាប់ ពីថ្ងៃបើកដំណើរការរហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនេះនឹងបង្ហាញជាពិសេសនូវចំណាប់អារម្មណ៍ជាសកល កិច្ចសន្ទនាពីអ្នកជំនាញជាច្រើន កិច្ចសំណេះសំណាលក្រៅផ្លូវការ និងកិច្ចពិភាក្សាជាក្រុមផងដែរ។ កិច្ចសន្ទនានៅឆ្នាំនេះនឹងផ្តោតជាចម្បងលើប្រធានបទ «បដិវត្តន៍ទិន្នន័យ» នៅក្នុងវិស័យអចលនទ្រព្យដោយមានការពិភាក្សាអំពីនិរន្តរភាព ការចូលប្រើប្រាស់ទិន្នន័យ ហិរញ្ញប្បទានបៃតង បច្ចេកវិទ្យាវៃឆ្លាត និងទីក្រុងវៃឆ្លាត និងនវានុវត្តន៍ពីចក្ខុវិស័យ និងការចាប់ផ្តើមអាជីវកម្ម start-up។

កិច្ចប្រជុំនេះនិងធ្វើឡើងក្រោមអធិបតីភាពលោក Stephen Oehme នាយកគ្រប់គ្រងក្រុមហ៊ុន Quantum Thailand Ltd និងជាអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Burj Khalifa Dubai កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី៖ វេទិកាតាមប្រព័ន្ធអនឡាញនៅឆ្នាំ២០២១ ជាវេទិកាដ៏ធំមួយ ដែលនឹងមានការ ចូលរួម យ៉ាងច្រើន ពីសំណាក់វាគ្មិនដ៏ល្បីៗលំដាប់អន្តរជាតិ ដែលមានជំនាញយ៉ាងច្បាស់លាស់ លើថាមពលនៃវិទ្យាសាស្ត្រទិន្នន័យ និង កម្មវិធីដែលមានភាពបត់បែនជាច្រើន ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យប្រកបដោយនិរន្តរភាព។

លោកបណ្ឌិត William Thomas ដែលជានាយកនៃបណ្តាញក្រុមអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងបើកកិច្ចពិភាក្សាជាមួយនឹង ចំណាប់អារម្មណ៍ របស់សេដ្ឋវិទូ ស្តីពីការស្តារ និងស្ថាបនាសេដ្ឋកិច្ចអាស៊ីឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត។ លោកស្រី Susan Bennett ដែលជាអ្នកនាំពាក្យជើងចាស់ ប្រកបដោយ ទេពកោសល្យ និងមានភាពលេចធ្លោក្នុងនាមជាអ្នកនាំពាក្យដំបូងរបស់ Siri នឹងថ្លែងសុន្ទរកថាអន្តរជាតិស្តីអំពី «ការក្លាយខ្លួនជាអ្នកនាំពាក្យរបស់ A.I»

លោក Curtis S. Chin ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំធនាគារអភិឌ្ឍន៍អាស៊ី បច្ចុប្បន្នជាសហការីជាន់ខ្ពស់ប្រចាំនៅតំបន់អាស៊ីនៃវិទ្យាស្ថាន Milken និងជាពិធីករ ប្រចាំកម្មវិធី «Asia Minute» នៅលើបណ្តាញ YouTube នឹងបង្ហាញចំណាប់អារម្មណ៍ស្តីពីគោលនយោបាយ បន្ទាប់មកចូលរួមក្នុងកិច្ចសំណេះសំណាល ក្រៅផ្លូវការ ដើម្បីពិភាក្សាពីភាពធន់នៃទីក្រុងនៅអាស៊ី ហើយលោក Ommid Saberi ដែលជាអ្នកជំនាញលើវិស័យឧស្សាហកម្មជាន់ខ្ពស់ ផ្នែកអាគារបៃតង នៅសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ នឹងធ្វើបទបង្ហាញពីចំណាប់អារម្មណ៍របស់ធនាគារពិភពលោកដើម្បីពិភាក្សាអំពីសន្ទស្សន៍ភាពធន់នៃអាគារដែលទើបនឹងដាក់ឱ្យដំណើរការនៅពេលថ្មីៗនេះ។

សំបុត្រចាប់ផ្តើមដាក់លក់ហើយ សំបុត្រចូលរួមកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីតាមវេទិកាអនឡាញចាប់ផ្តើមដាក់លក់ឥឡូវនេះ ហើយជាមួយ នឹងការផ្តល់ជូនពិសេសសម្រាប់អ្នកចុះឈ្មោះមុនគេរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានការបញ្ចុះតម្លៃពិសេសសម្រាប់ និស្សិត ដែលបង្ហាញអត្តសញ្ញាណ ត្រឹមត្រូវរបស់ខ្លួន។

លេខកូដដែលចូលប្រើប្រាស់មានសុពលភាពចាប់ពីថ្ងៃបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។ ដើម្បីទទួលបានសំបុត្រសូមចូលរួម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaRealEstateSummit.com។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើមកកាន់អ៊ីម៉ែល [email protected] ឬចូលមើលគេហទំព័រផ្លូវការ៖ AsiaRealEstateSummit.com/ ៕