(ឡុងដ៏)៖ អតីតគ្រូបង្វឹកក្លិប Everton, Rangers និងជម្រើសជាតិស្កុតឡែន លោក Walter Smith បានទទួលមរណភាពក្នុងវ័យ ៧៣ឆ្នាំ ដែលលោកជាគ្រូបង្វឹកដែលជោគជ័យម្នាក់ ក្នុងការដឹកនាំក្រុម Rangers ឈ្នះពានដល់ទៅ ២១លើកក្នុងក្របខណ្ឌលីគបាល់ទាត់ Scottish បន្ទាប់ពីលោក Bill Struth។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

លោក Walter Smith មានសញ្ជាតិស្កុតឡែន ធ្លាប់ធ្វើជាជំនួយការរបស់លោក Sir Alex-Ferguson ក្នុងការដឹកនាំក្រុមជម្រើសជាតិស្កុតឡែន នៅពានរង្វាន់ World Cup 1986 ហើយក្នុងនាមជាគ្រូបង្វឹកអាជីពម្នាក់ លោកបានដឹកនាំក្រុម Rangers ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៧ នៃកីឡដ្ឋាន Ibrox ក្នុងនាមជាវីរៈបុរសរូបនេះ បានឈ្នះពាន Scottish-Premier League ១០ដង, ពាន Scottish Cup ៥ដង, ពាន Scottish League Cup ៦ដង និងរងជើងឯកពាន UEFA Cup ១លើកផងដែរ។

កាលពីខែមីនា ក្លិប Rangers បានបង្ហាញថាលោក Smith បានជាសះស្បើយ បន្ទាប់ពីទទួលការវះកាត់ ហើយលោកជាបុគ្គលម្នាក់ បន្ទាប់ពីក្រោយរយៈពេល ១០ខែ ដែលអតីតគ្រូក្លិប Dundee United បានទទួលមរណភាពក្នុងអាយុ ៨៣ឆ្នាំ ខណៈបញ្ហារបស់លោក Smith មិនត្រូវបានបង្ហាញនោះទេ៕