(ប៊ែរឡាំង)៖ ក្លិបបាល់ទាត់អាល្លឺម៉ង់ Wolfsburg បានតម្លើងតួនាទីអតីតជំនួយការគ្រូបង្វឹក លោក Michael Frontzeck ឲ្យកាន់តំណែងជាគ្រូបង្គោលបណ្តោះអាសន្ន, នេះបើតាមការបញ្ជាក់ពីក្លិប លេងនៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

លោក Frontzeck ត្រូវបានតម្លើងតួនាទី ដើម្បីជំនួសតំណែងលោក Mark van Bommel ដែលត្រូវបានដកចេញពីតំណែង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្លិប Wolfsburg បានឆ្លងកាត់៨ប្រកួត ដោយគ្មានជ័យជំនះទាល់តែសោះ។

អាជីពគ្រូបង្វឹក របស់លោក Frontzeck ធ្លាប់មានបទពិសោធន៍នៅក្លិប Hannover, Borussia Monchengladbach និងក្លិប Arminia Bielefeld។

គួរបញ្ជាក់ថា ក្លិប Wolfsburg បច្ចុប្បន្ន ឈរនៅលំដាប់ទី៩ ក្នុងតារាងលីគ Bundesliga ហើយនឹងត្រូវប្រកួតប៉ះក្រុមឈរនៅលំដាប់លេខ៤ Bayer Leverkusen នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕