(ភ្នំពេញ)៖ ក្រុមហ៊ុន Charoen Pokphand Group ( CP Group) បានប្រកាសអញ្ជើញភ្នាក់ងារជ្រើសរើសពលករមកពីកម្ពុជា និងមីយ៉ានម៉ា ដើម្បីធ្វើការប្រកួតប្រជែងដោយបើកចំហ ក្នុងដំណើរការដេញថ្លៃប្រកបដោយតម្លាភាព និងយុត្តធម៌ ដើម្បីផ្តល់សិទ្ធិ ជូនក្រុមហ៊ុនដែលជាបុត្រសម្ពន្ធ័របស់ប្រទេសថៃ រួមជាមួយសេវាកម្មជ្រើសរើសពលករ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ តាមសេចក្តីប្រកាសលេខ No. 093/2020 ដែលទាក់ទងទៅនឹងគោលនយោបាយ ក្នុងការជ្រើសរើសពលករ និងសេចក្តីណែនាំរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន CP Group តម្រូវឱ្យភ្នាក់ងារជ្រើសរើសពលករ ដែលចាប់អារម្មណ៍ទាំងអស់ ដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសទាំងពីរនេះ ដាក់ពាក្យសុំចូលទៅក្នុងដំណើរការដេញថ្លៃ ដោយបើកចំហ ដើម្បីធានាបាននូវតម្លារភាព និងយុត្តិធម៌នៅគ្រប់ដំណាក់កាល នៃដំណើរការជ្រើសរើសពលករ។

ភ្នាក់ងារជ្រើសរើសពលករ ដែលមានចំណាប់អារម្មណ៍ត្រូវរក្សា នូវការអនុវត្តអោយបានខ្ជាប់ខ្ជួន ដើម្បីការពារការកេងប្រវ័ញ្ច និងបង្ខិតបង្ខំកំលាំងពលកម្មដែល កើតឡើងក្នុងកំឡុងពេលដំណើរការជ្រើសរើសពលករនឹងត្រូវគោរព តាមក្រមសីលធម៌អាជីវកម្មរបស់ ក្រុមហ៊ុន CP Group គ្រប់ពេល ប្រសិនបើពួកគេត្រូវធ្វើការជាមួយក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មជ្រើសរើសពលករ។

សំរាប់ភ្នាក់ងារជ្រើសរើសពលករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សូមអញ្ជើញមកធ្វើការចុះឈ្មោះត្រឹមថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០២១ សម្រាប់វគ្គណែនាំ តាមប្រព័ន្ធអ៊ិធឺណែតនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ (ដោយឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង [email protected]

* មានតែទីភ្នាក់ងារជ្រើសរើសពលករ ដែលទទួលបានអាជ្ញាប័ណ្ណ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមានសិទ្ធិចុះឈ្មោះចូលរួម ក្នុងវគ្គណែនាំតាមប្រព័ន្ធអ៊ីនធឺណិតនេះបាន។

** មានតែភ្នាក់ងារជ្រើសរើសពលករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលចូលរួមក្នុងវគ្គណែនាំព័ត៌មានតាមអ៊ីនធឺណិតប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមប្រកួតប្រជែង ក្នុងដំណើរការដេញថ្លៃបើកចំហនេះបាន៕