(បាសេឡូណា)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Ronaldo Koeman ជាផ្លូវការហើយ ក្រោយដឹកនាំបាន ១៤ខែប៉ុណ្ណោះនៅកីឡដ្ឋាន Camp Nou ជាមួយនឹងលទ្ធផលមិនគាប់ប្រសើរនារដូវកាលនេះថែមទៀត។

Barcelona ទើបរកបាន ១៥ពិន្ទុក្នុងចំណោម ១០ប្រកួតរបស់ពួកគេនៅ La Liga ឈរនៅលេខរៀងទី៩ ដោយចាញ់ប្រៀបក្រុមកំពូលតារាង Real Sociedad និង Real Madrid ដល់ទៅ ៦ពិន្ទុនៅពេលពួកគេបន្តបរាជ័យនៅក្នុងផ្ទះរបស់ Rayo Vallecano ១-០ ថែមទៀត។

លើសពីនេះទៀត បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៨ឆ្នាំបានដឹកនាំអតីតក្រុមជើងឯក UEFA Champions League ខាងលើនេះចាញ់ ២ប្រកួតក្នុងពូលបាត់ទៅហើយ ក្រោយរក ៣ពិន្ទុតែម្តងគត់ ជាមួយនឹងលទ្ធផលចាញ់ Bayern Munich និង Benfica ៣-០ ដូចគ្នា។

ក្នុងសេចក្តីថ្លែងការណ៍របស់លោក Joan Laporta ប្រធានក្លិប FC Barcelona បានបញ្ជាក់ថា «ការសម្រេចចិត្តត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្លិបបន្តបរាជ័យក្រោមថ្វីជើងរបស់ Rayo Vallecano ទៀត។ លោក Koeman នឹងធ្វើការលាមិត្តរួមក្រុម និងកីឡាករនៅថ្ងៃព្រហស្បតិ៍នេះតែម្តងផងដែរ»