(ភ្នំពេញ)៖ គម្រោងដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន ទើបបើកការដ្ឋានសាងសង់កាលពីខែកញ្ញាកន្លងទៅ ដែលស្ថិត លើផ្ទៃដីអភិវឌ្ឍន៍ជាង២៣ហិកតា ជាមួយនឹងគេហដ្ឋានសរុបជាង៥០០ខ្នង បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ពេលនេះ ក្រុមហ៊ុនមានការផ្តល់ជូនយ៉ាងពិសេស សម្រាប់រាល់អតិថិជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ទៅលើភូមិគ្រឹះណាមួយ របស់គម្រោងដឹប៊ូតានិច ផាលេស ដោយបង់ត្រឹមតែ០.៨%តែប៉ុណ្ណោះ ក្នុងមួយខែដោយពុំមានការប្រាក់ និងពុំចាំបាច់មានប្រាក់កក់។

គម្រោងដ៏ប្រណីតនេះ រួមមានគេហដ្ឋានចំនួន៣ប្រភេទ រួមមាន៖ វីឡាទោល The Empress Lake – វីឡាទោល The Empress និង វីឡាភ្លោះThe Empress Twin ដែលសុទ្ធសឹងជាម៉ូតផ្ទះបែបក្លាហ្សិក និងមានលក្ខណៈពិសេសជាច្រើន។

ហើយអ្វីដែលកាន់តែពិសេសជាងនោះទៅទៀត គឺអតិថិជននឹងទទួលបាននូវឯកជនភាពកម្រិតខ្ពស់ ជាមួយនឹងការប្រើប្រាស់បរិក្ខារដ៏សម្បូរបែបដូចជា៖ ផ្សារទំនើប ប៊ូតានិចម៉ល ដែលអនុញ្ញាតឲ្យលោកអ្នករីករាយ ជាមួយនឹងការទិញទំនិញ និងការកម្សាន្ត- ក្លឹបហ្សោសន៍ អីមផើរៀ ដែរអាចរៀបចំកម្មវិធីតូចធំបានគ្រប់ពេល- សួនប៊ូតានិច ជាមួយនឹងផ្កាដ៏សម្បូរបែបចម្រុះពណ៌ ដើមឈើ ដ៏ត្រឈឹងត្រឈៃ-បឹងប៊ូតានិច ដែរមានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។

ទាំងនេះ ជាអភ័យឯកសិទ្ធិពិសេសបំផុតសម្រាប់អតិថិជនដែររស់នៅក្នុងគម្រោងផ្ទាល់តែម្តង។ បន្ថែមពីនេះ នៅគម្រោង ដឹប៊ូតានិច ផាលេស ក៏ផ្តោតសំខាន់ទៅលើ បរិស្ថាន និង ធម្មជាតិ ដោយគ្រប់គេហដ្ឋានទាំងអស់ ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ ដោយមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ខាងមុខនេះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវប្រម៉ូសិនដ៏ពិសេស ដោយអតិថិជនអាចធ្វើការ បង់ប្រាក់ត្រឹមតែ០.៨%តែប៉ុណ្ណោះ ក្នុងមួយខែរហូតដល់ ២៤ខែដោយពុំមានការប្រាក់ និងពុំមានប្រាក់កក់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាន នៅទីតាំងការិយាល័យលក់តាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ៧គីឡូម៉ែត្រ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៨ ៧៣ ៣៣៣៣៕