(ឡុងដ៏)៖ Takumi Minamino និង Divock Origi ស៊ុតម្នាក់ ១គ្រាប់ជួយក្លិប Liverpool ឡើងទៅវគ្គ ៨ក្រុមជាបន្ត បន្ទាប់ពីបំបាក់ក្រុម Preston North End ២-០ ខណៈក្រុមការពារតំណែងជើងឯក Manchester City បានធ្លាប់ត្រឹមវគ្គ ១៦ក្រុមនេះ ក្រោមថ្វីជើងក្រុម West Ham United ៥-៣ ពីការស៊ុតបាល់ ១១ម៉ែត្រកាត់សេចកក្តីនៃការប្រជែងពានរង្វាន់ EFL Cup 2021-22។

ក្រុមជើងឯក ៨សម័យកាល Liverpool ធ្វើបានយ៉ាងល្អដោយបញ្ចប់ត្រឹម ៩០នាទីដោយស៊ុតបាន ២គ្រាប់ទៅលើក្រុម Preston North End ដ្បិតក្រុមដែលឈ្នះពាននេះ ៨សម័យកាលដូចគ្នានោះ គឺក្លិប Man City បានត្រឹមខកចិត្តប៉ុណ្ណោះ ក្រោយចាញ់ការស៊ុតរបស់ West Ham វគ្គស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ពេលខ្សែប្រយុទ្ធ Phil Foden ធ្វើមិនបាននៅគ្រាប់ទី១ មកនោះ។

សម្រាប់ការចាប់ឆ្នោតគូប្រកួតវគ្គ ៨ក្រុម បើតាមស្ថាប័នគ្រប់គ្រងលីគ EFL គ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះដោយមានបេក្ខភាពដូចជាក្លិប Arsenal, Brentford, Chelsea, Leicester City, Liverpool, Sunderland, Tottenham Hotspur និងក្លិប West Ham United ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នាកីឡដ្ឋាន Wembley៕